កិច្ចចរចាជាសាកល

កម្ពុជាបានរួមចំណែកយ៉ាងសកម្មដល់សហគមន៍សាកលក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ តាំងពីក្លាយជាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ១៩៩៦ បន្ទាប់ពីការផ្តល់សច្ចាប័នឆ្នាំ១៩៩៥។ ចាប់តាំងពីពេលនោះមក កម្ពុជាបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រាងសំខាន់ៗរបស់UNFCCC រួមមានពីធីសារក្យូតូឆ្នាំ២០០២ និងកិច្ចព្រមព្រាងទីក្រុងប៉ារីស៍ឆ្នាំ២០១៧ និងបានដាក់ជូននៅឆ្នាំ២០១៥នូវរបាយការណ៍រួមចំណែករបស់កម្ពុជាដើម្បីអនុវត្តអនុសញ្ញា (INDC).

ជារៀងរាល់ឆ្នាំ ប្រតិភូកម្ពុជាដោយប្រកាន់ភ្ជាប់គោលការណ៍ ការទទួលខុសត្រូវរួមតែនៅកម្រិតផ្សេងគ្នានិងតាមសមត្ថភាព ចូលរួមកិច្ចចរចាសាកលនៅក្នុងសន្និសីទបណ្តាភាគី និងវេទិកាផ្សេងៗ។ ការអនុវត្តរបស់កម្ពុជាលើសេចក្តីសម្រេចរបស់UNFCCC បានផ្តល់នូវលទ្ធផលក្នុងការពង្រឹងយន្តការរាយការណ៍លើស្ថានភាពការឆ្លើយតបប្រែប្រួលអាកាសធាតុក្នុងប្រទេស។ កន្លងមក កម្ពុជាបានដាក់ជូននូវរបាយការណ៍ជាតិចំនួន២ទៅUNFCCC និងកំពង់រៀបចំរបាយការណ៍ជាតិលើកទី៣ ព្រមទាំងរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្តងលើកទី១(BUR) និងកំពង់បង្កើតប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់(HGHI)

ក្នុងនាមជាសមាជិកASEAN កម្ពុជាបានសហការណ៍ជាមួយរដ្ឋសមាជិកផ្សេងទៀតដើម្បីដោះស្រាយបញ្ហាអាការធាតុរួមដែលជាបញ្ហាសំខាន់ក្នុងតំបន់ និងបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុចំនួនមួយលើក។

តាមរយៈការចូលរួមក្នុងកិច្ចចរចាសាកលនិងតំបន់  ប្រទេសកម្ពុជាមិនត្រឹមតែអាចរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឆ្លៀតយកឱកាស្យប្រទេសដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសបន្ថែមទៀតសម្រាប់អនុវត្តគម្រោងបន្ស៊ាំនិងកាត់បន្ថយ រួមមានគម្រោងក្នុងវិស័យព្រៃឈើ (REDD+) ក៏ដូចជាការទទួលបានការគាំទ្រលើកិច្ចប្រឹងប្រែងកសាងសមត្ថភាព ការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យា និងការកែលម្អកម្មវិធីអប់រំនិងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។

 

What is happening at:

Featured Article

05 Jun 2023

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានរៀបចំសិក្ខាសាលាផ្តល់សុពលភាពស្តីពី...

អាន​បន្ថែម
30 May 2023

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣...

អាន​បន្ថែម
30 May 2023

កំពត៖ ទីលានទុកដាក់សំរាមក្នុងកំពតនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង​នៃមហាអនុតំបន់មេគង្គជំហានទី២​...

អាន​បន្ថែម
26 May 2023

ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន បានរៀបចំកិច្ចប្រជុំលើកទី១៤...

អាន​បន្ថែម
25 May 2023

ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាននិង អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បាន...

អាន​បន្ថែម