នាយកដ្ឋាន​ជីវៈចម្រុះ​

អំពីនាយកដ្ឋាន​ជីវៈចម្រុះ​

នាយកដ្ឋាន​ជីវៈចម្រុះ​មាន​បេសកកម្ម​រៀបចំ​គោលនយោបាយ យុទ្ធសាស្រ្ត លិខិត​បទដ្ឋាន​គតិយុត្ត គោលការណ៍​ណែនាំ​ ដើម្បី​ធានា​និរន្តរភាព​ជីវៈចម្រុះ-ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។

ភារកិច្ច​ចំបង​ៗ​របស់​នាយកដ្ឋាន​រួមមាន៖

  • ជា​ស្ថាប័ន​បង្គោល​សម្រាប់​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ និង​កិច្ច​ព្រមព្រៀង​បរិស្ថាន​ពហុភាគី​ 
  • សម្របសម្រួល​លើ​ការ​រៀបចំ​គោលនយោបាយ យុទ្ធសាស្រ្ត លិខិត​បទដ្ឋានគតិយុត្ត គោលការណ៍​ណែ​នាំ ផែនការ និងកម្មវិធី
  • សិក្សាស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​
  • កសាង​សមត្ថភាព និង​បង្កើន​ការ​យល់ដឹង​អំពី​ជីវៈចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និងជីវសុវត្ថិភាព

អាណត្តិ

នាយកដ្ឋានជីវៈចម្រុះ ជាមជ្ឈមណ្ឌលជីវៈចម្រុះ មានតួនាទីនិងភារកិច្ចខាងក្រោម៖

  • រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការនិងថវិកា លើកស្ទួយកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ កសាងសមត្ថភាពមន្ត្រី គ្រប់គ្រងហិរញ្ញវត្ថុអង្ករតាមដានការងារផ្ទៃក្នុង និងគ្រប់គ្រងការងាររដ្ឋបាលនានា ដែលពាក់ព័ន្ធនឹងតួនាទីនិងភារកិច្ចរបស់នាយកដ្ឋាន
  • សម្របសម្រួលនិងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធី និងគម្រោងនានា សម្រាប់ធានាការពារនិងការអភិរក្សធនធានជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីឱ្យមាននិរន្តរភាព និងជីវសុវត្តិភាព ព្រមទាំងពិនិត្យ តាមដាន វាយតម្លៃនិងធ្វើរបាយការណ៍ជាប្រចាំ
  • រៀបចំបង្កើតនិងគ្រប់គ្រងប្រព័ន្ធព័ត៌មាននិងចំណេះដឹងស្តីពីធនធានជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ីនិងជីវសុវត្ថិភាព ដោយសហការជាមួយស្ថាប័នជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ
  • កសាងនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្ថិភាព
  • ពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយនិងកម្មវិធីជាតិស្តីពីជីវៈចម្រុះនិងជីវសុវត្តិភាព ក៏ដូចជាកិច្ចព្រមព្រៀងអន្តរជាតិស្តីពីជីវៈចម្រុះនិងពិធីសារនានា
  • រៀបចំបង្កើតនិងគ្រប់គ្រងមធ្យោបាយដោយឡែកសម្រាប់ការគ្រប់គ្រងធនធានជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ីនិងជីវសុវត្ថិភាព
  • សហការរៀបចំបង្កើតនិងគ្រប់គ្រងរុក្ខឧទ្យាន និងភូតគាម សម្រាប់ការអភិរក្សក្រៅតំបន់ និងអនុវត្តន៍កម្មវិធីគ្រប់គ្រងប្រភេទរងគ្រោះថ្នាក់ធ្ងន់ធ្ងរនិងប្រភេទបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្តិភាព
  • ផ្សព្វផ្សាយវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី ជូនដល់សាធារជន ដៃគូអភិវឌ្ឍន៍និងសហគមន៍អន្តរជាតិ
  • វាយតម្លៃ គ្រប់គ្រង និងឃ្លាំមើលហានិភ័យពាក់ព័ន្ធនិងការគ្រប់គ្រងចលនាឆ្លងដែននៃសារពាង្គកាយកែច្នៃរស់ ដោយសហការជាមួយស្ថាប័នជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ
  • សម្របសម្រួលការរៀបចំនិងគ្រប់គ្រងសារពើរភ័ណ្ឌជីវៈចម្រុះ របាយការណ៍ជាតិ និងការអនុវត្តកាតព្វកិច្ចនានារបស់រាជរដ្ឋាភិបាលនៅក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះនិងពិធីសារ
  • សម្របសម្រួលការងារជាមួយមន្ត្រីបង្គោលនៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ការងារគ្រប់គ្រងធនធានជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្តិភាព
  • បំពេញភារកិច្ចជាស្ថាប័នបង្គោលជាតិនៃអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងអន្តរជាតិ ពាក់ព័ន្ធនិងជីវៈចម្រុះ។
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអគ្គលេខាធិការ ក.ជ.អ.ច. ។
Access to private documents