នាយកដ្ឋាន
រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
បន្ថែមទៀតអំពី នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
អាទិភាពគន្លឹះសម្រាប់នាយកដ្ឋាន
- បង្កើតយន្តការសម្រាប់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពនៅថ្នាក់ក្រោមជាតិ ដោយសហការជាមួយអភិបាលខេត្ត
- ផ្តល់សេវាគាំទ្រដែលមានប្រសិទ្ធភាពដល់ ក.ជ.អ.ច. និងអគ្គលេខាធិការដ្ឋានលើកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
- ពង្រឹងសមត្ថភាពរដ្ឋបាលនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្នុងការទទួលបាន និងគ្រប់គ្រងហិរញ្ញវត្ថុអភិវឌ្ឍន៍ដោយចីរភាព
ថវិកានិងបុគ្គលិកអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច.
អាណត្តិ
ក.ជ.អ.ច. មានរចនាសម្ព័ន្ធ និងក្របខ័ណ្ឌផែនការទំនើបទាន់សម័យ អាចបត់បែនបាន អាចឆ្លើយតបបាន ប្រតិបត្តិការបានពេញលេញ និងដែលត្រូវបានទទួលស្គាល់ថា កំពុងសម្រេចលទ្ធផលជាក់លាក់សម្រាប់ប្រជាជនកម្ពុជា។
នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងផ្នែករដ្ឋបាលនិងសម្របសមរួលការងាររបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងនិងចរាចរឯកសាររបស់អគ្គលេខាធិការដ្ឋាន
- លើកសំណើរនិងសម្របសម្រួលការងារលទ្ធកម្មសាធារណៈរបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តតិ ឧបករណ៍ និងសម្ភារៈការិយាល័យរបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងនិងការកសាងសមត្ថភាពមន្រ្តីរាជការនិងបុគ្គលិកទាំងក្នុងក្របខ័ណ្ឌនិងក្រៅក្របខ័ណ្ឌរបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុរបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងការងារពិធីការរបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងការងារសង្គមកិច្ចរបស់អគ្គលេខាធិការដ្ឋាន
- សម្របសម្រួលការរៀបចំផែនការសកម្មភាព ផែនការវិកា និងផែនការពិនិត្យ វាយតម្លៃ និង ធ្វើកំណត់ហេតុនិងរបាយការ៍ប្រជុំរបស់អគ្គលេខាធិការដ្ឋាន
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំរបស់នាយកដ្ឋាននិងរបស់អគ្គលេខាធិការដ្ឋាន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអគ្គលេខាធិការ ក.ជ.អ.ច.។