អគ្គលេខាធិការដ្ឋាន

តួនាទី និងភារកិច្ច

អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • សម្របសម្រួលនិងអនុវត្តការងារប្រចាំថ្ងៃ តាមការណែនាំនិងសេចក្តីសម្រេចនានារបស់ ក.ជ.អ.ច.
  • រៀបចំកម្មវិធីនិងផែនការការងាររបស់ ក.ជ.អ.ច. ដើម្បីដាក់ជូន ក.ជ.អ.ច. ពិនិត្យសម្រេច 
  • ដឹកនាំនិងសម្របសម្រួលការអនុវត្តកម្មវិធីនិងផែនការការងារដែលបានអនុម័តដោយ ក.ជ.អ.ច.
  • សម្របសម្រួលការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធី និងគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព
  • សម្របសម្រួលនិងផ្តល់ការគាំទ្រដល់ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធី និងគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយ ចីរភាព ព្រមទាំងពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរបាយការណ៍ជាប្រចាំ
  • កៀរគរនិងគ្រប់គ្រងធនធាន សម្រាប់អនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ ផែនការសកម្មភាព កម្មវិធី និងគម្រោងនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព 
  • លើកសំណើបង្កើតយន្តការចាំបាច់សម្រាប់កិច្ចការតាមវិស័យ ដែលពាក់ព័ន្ធនឹងតួនាទីនិងភារកិច្ច របស់ ក.ជ.អ.ច. និងផ្តល់ការគាំទ្រដល់សកម្មភាពនានាពាក់ព័ន្ធនឹងប្រតិបត្តិការជាប្រចាំរបស់ យន្តការទាំងនោះ
  • សម្របសម្រួលនិងគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការអភិវឌ្ឍដោយចីរភាព ជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងអ្នក ពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក​ 
  • ដឹកនាំនិងសម្របសម្រួលការងារសិក្សា ស្រាវជ្រាវ អប់រំ បណ្តុះបណ្តាល និងផ្លាស់ប្តូរបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព
  • គ្រប់គ្រងទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព និងសកម្មភាពរបស់ ក.ជ.អ.ច. ដល់សាធារណជន
  • ពិនិត្យនិងសិក្សាអំពីលទ្ធភាពនៃការចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ដោយចីរភាពជូនដល់ក.ជ.អ.ច.
  • រៀបចំសេចក្តីព្រាងឯកសារជំហរនិងយុទ្ធសាស្ត្រ សម្រាប់ចូលរួមក្នុងកិច្ចចរចាអន្តរជាតិនានាដែល ពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព
  • សម្របសម្រួលការរៀបចំរបាយការណ៍ជាតិ ស្របតាមកិច្ចព្រមព្រៀងអន្តរជាតិនានាពាក់ព័ន្ធនឹង ការអភិវឌ្ឍដោយចីរភាពដែលកម្ពុជាជាសមាជិក
  • ចូលរួមក្នុងកិច្ចប្រជុំនានានៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក លើបញ្ហាដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍដោយចីរភាព
  • គ្រប់គ្រងហិរញ្ញវត្ថុនិងថវិការបស់ ក.ជ.អ.ច.
  • រៀបចំកិច្ចប្រជុំនានា ធ្វើកំណត់ហេតុ និងរបាយការណ៍របស់ ក.ជ.អ.ច.
  • រៀបចំរបាយការណ៍របស់អគ្គលេខាធិការដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូន ក.ជ.អ.ច.
  • ទទួលអនុវត្តភារកិច្ចដទៃទៀតតាមការប្រគល់ជូនពីប្រធាន ក.ជ.អ.ច. និងប្រធានគណៈកម្មាធិការ ប្រតិបត្តិ ក.ជ.អ.ច.

 

Administration, Planning and Finance

Climate Change

Science and Technology

Green Economy

Biodiversity

អនុស្សរណៈយោគយល់ / កិច្ចព្រមព្រៀង

ការងារអភិវឌ្ឍន៍ដោយចីរភាព មិនអាចអនុវត្តទៅដោយឯកឯង និង​ដោយវិធីសាស្រ្ត​ឯកោនោះទេ។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ និងអគ្កលេខាធិការដ្ឋាន​របស់ខ្លួន បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន​តាមរយៈការកសាងភាពជាដៃគូ​ជា​មួយគ្រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និង​វិស័យឯកជន ដើម្បីពង្រឹងការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្តក្នុងវិស័យអភិវឌ្ឍន៍ដោយចីរភាព។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ បានកំពុងចុះអនុស្សរណៈយោគយល់ជាមួយដៃគូនានា ទៅតាមផ្នែកដូចខាងក្រោម៖

  • មជ្ឍមណ្ឌលសហប្រតិបត្តិការ​បរិស្ថាន​ចិន-អាស៊ាន នៃក្រសួងអេកូឡូស៊ី​និងបរិស្ថាន​នៃសាធារណៈរដ្ឋប្រជាមានិត្យចិន និងមូលនិធិឆែវយូ​ប៉េកាំង។ កិច្ច​សហប្រតិបត្តិការនេះ​គឺដើម្បី ពង្រឹងសមត្ថផភាពនៃការអភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង និងការប្រើប្រាស់ដោយនិរន្តរភាពនៃ​សេវាកម្មប្រព័ន្ធអេកូឡូស៊ីតាមរយៈការគាំទ្រផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ការផ្លាស់ប្តូរការងារ ក៏ដូចជាសកម្មភាពផ្សេងទៀត​ដែលចាំបាច់។
  • សាជីវកម្ម​ថាមពលបរមាណូ "Rosatom" សហព័ន្ធរុស្សី ស្តីពី ១) ការបង្កើតមជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ និង​២) ការបង្កើតក្រុមការងាររួមកម្ពុជា-រុស្សី សម្រាប់កិច្ច​សហប្រតិបត្តិការ​ក្នុងការប្រើប្រាស់​ថាមពល​បរមាណូ​សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។
  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យមានជ័យ សាលាជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីពង្រឹងការរៀបចំគោលនយោបានដោយផ្អែកលើភស្តុតាងស្រាវជ្រាវក្នុងផ្នែកសំខាន់ៗនៃការអភិវឌ្ឍដោយចីរភាព ដោយរួមបញ្ចូលទាំងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការប្រើប្រាស់ដោយនិរន្តរភាពនៃធនធានធម្មជាតិ។
  • មូលនិធិអាស៊ីស្តីពីកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពលើសេដ្ឋកិច្ចបៃតង។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីពង្រឹង ជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួន ដូចជា ថាមពលពន្លឺព្រះអាទិត្យ (ការបង្កើនការចែកចាយថាមពលពន្លឺព្រះអាទិត្យ ថាមពលចេញពីបន្ទះថាមពលពន្លឺព្រះអាទិត្យលើដំបូល និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅតាមទីជនបទក្រីក្រ ដែលគ្មានបណ្តាញអគ្គិសនីរដ្ឋទៅដល់) ការគ្រប់គ្រងសំណល់រឹង និងការស្រាវជ្រាវគោលនយោបាយចាំបាច់ផ្សេងៗ។
  • Energy Laboratory Limited លើកិច្ចសហការ និងជំរុញនវានុវត្តន៍ថាមពលស្អាត។ កិច្ចសហប្រតិបត្តិការ គឺដើម្បីពង្រឹង លើកកម្ពស់ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ និងសហគ្រិនភាពថាមពលស្អាត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដោយចីរភាព។
  • មជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូចនិងមធ្យមអាស៊ី-អឺរ៉ុប (ASEM SMEs Eco-Innovation) សម្រាប់កសាងសមត្ថភាពនិងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលបញ្ចេញកាបូនទាប។
  • ក្រុមហ៊ុន Song Saa ស្តីពីកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍដោយចីរភាពនិងសេដ្ឋកិច្ចបៃតង។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ការសន្សំសំចៃថាមពលនិងទឹក ការអភិវឌ្ឍសហគមន៍និងអភិរក្សដែលរួមបញ្ចូលគ្នា ព្រមទាំងទំនាក់ទំនងរវាងសប្បុរសធម៌ នរន្តរភាព និងអាជីវកម្ម។ កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើការកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍន៍សហគមន៍ និងកិច្ចគាំពារបរិស្ថាន។
  • វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)។ កិច្ចសហប្រតិបត្តិការនេះគឺដើម្បីសហការនិងសម្របសម្រួលការលើកកម្ពស់កម្មវិធីការសិក្សាស្រាវជ្រាវ និងសកម្មភាពរួម សំដៅគាំទ្រដល់ការកសាងសមត្ថភាព ព្រមទាំងរៀបចំផែនការនិងអនុវត្តអភិវឌ្ឍន៍បៃតងសម្រាប់ប្រទេសកម្ពុជា។
  • អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើអាស៊ី (NTFP-EP) ស្តីពីកិច្ចសហការក្នុងការផ្តួចផ្តើមគំនិតនិងនវានុវត្តក្នុងការប្រើប្រាស់និងផលិតកម្មដោយចីរភាព ដើម្បីឆ្ពោះទៅកាន់សហគមន៍និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។