ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហួរ មិថុនា អភិបាលរងខេត្តកែប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

គួរបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្ដីឱ្យដឹងថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បី៖ ១)ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ២)បង្ហាញលទ្ធផលសំខាន់ៗនៃសន្និសីទកំពូលលើកទី២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៣)បង្ហាញកម្មវិធី/គម្រោងប្រែប្រួលអាកាសធាតុនានា ដែលបាននិងកំពុងអនុវត្ត និងយុទ្ធសាស្ត្រកៀរគរធនធាន និង៤) ពិភាក្សាផែនការអនុវត្តនៃសន្និសីទកំពូលលើកទី២៨ និងទិសដៅបន្ទាប់ឆ្ពោះទៅសន្និសីទកំពូលលើកទី២៩៕









  • Share on Social Media