ការត្រួតពិនិត្យការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ប្រព័ន្ធM&Eដ៏គ្រប់ជ្រង់ជ្រោយមួយលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើរតួនាទីមិនអាចកាត់ដាច់ចេញពីការត្រួតពិនិត្យ វិភាគ និងផ្តល់នូវបទពិសោធន៍និងភស្តុតាងសម្រាប់រៀបចំសកម្មភាពអាកាសធាតុ្យត្រូវនឹងបញ្ហាប្រឈមដែលកើនឡើងជានិច្ចដោយការប្រែប្រួលអាកាសធាតុមកលើដំណើរការអភិវដ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃប្រែប្រួលអាកាសធាតុកម្ពុជា តាមដានទាំងសូចនាករត្រៀមស្ថាប័នជាតិ (វាស់សមត្ថភាពស្ថាប័នជាតិក្នុងការគ្រប់គ្រងហានិភ័យអាកាសធាតុ) និងទាំងសូចនាករផលប៉ះពាល់ផ្តោតលើបន្ស៊ាំនិងការកាត់បន្ថយ (វាស់ភាពជោគជ័យរបស់វិធានការអាកាសធាតុលើការកាត់បន្ថយភាពងាយរងគ្រោះនិងការបន្ថយការបញ្ចេញកាបូន)។ សូចនាករទាំងនេះបានធ្វើបច្ចុប្បន្នភាពទៀងទាត់ និងពិគ្រោះនិងបញ្ជាក់នៅក្នុងកិច្ចប្រជុំCCTWG.។ ទិន្នន័យលើការវិវឌ្ឍនៃសូចនាករទាំងនេះអាចរកបាននៅក្នុងdata portal

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ រដ្ឋាភិបាលបានសម្រេចយ៉ាងច្រើនលើការបញ្ជ្រាបក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃប្រែប្រួលអាកាសធាតុជាតិទៅក្នុងឧបករណ៍M&Eការអភិវឌ្ឍជាតិ ដើម្បីធានានូវសង្គតិភាពរវាងក្របខណ្ឌM&Eផ្សេងៗ៖

  • ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩­២០២៣) បានបញ្ចូលសូចនាករប្រែប្រួលអាកាសធាតុនៅថ្នាក់វិស័យនិងថ្នាក់ជាតិ។
  • គោដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា (SDGs) បញ្ចូលនូវសូចនាករនិងចំណុចដៅជាក់លាក់ដើម្បីតាមដានដំណើរការរបស់ប្រទេសលើការដោះស្រាយបញ្ហាអាកាសធាតុ (SDG­13)។ មានសូចនាករចំនួន៥នៅក្នុងSDG­13
  • ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៤­២០២៣ ចង្អុលបង្ហាញពីការបង្កើតក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃជាតិសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះនាំ្យមានការរៀបចំ ក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃការប្រែប្រួលអាកាសធាតុកម្ពុជា ដូចមាននិយាយខាងលើ។

ការរាយការណ៍ខ្សែបណ្តោយនិងអន្តរវិស័យទៅអ្នករៀបចំគោលនយោបាយនិងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ កំពង់ចាប់ផ្តើមប្រតិបត្តិដើម្បីធានានូវការរាយការណ៍ទៀងទាត់លើកម្មវិធីនិងសកម្មភាពនានាលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង ដើម្បីធានានូវការចូលរួមពេញលេញរបស់រដ្ឋាភិបាលនៅក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក្នុងនាមជារដ្ឋភាគីរបស់UNFCCC កម្ពុជារាយការណ៍អំពីកិច្ចប្រឹងប្រែងនិងកាតព្វកិច្ចតាមរយៈរបាយការណ៍ជាតិនិងយន្តការរបាយការណ៍ផ្សេងៗជូនទៅUNFCCC