វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជូនសំណើស្រាវជ្រាវ និងការរៀបចំអនុវត្តគម្រោងស្រាវជ្រាវការប្រែប្រួលអាកាសធាតុ

វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជូនសំណើស្រាវជ្រាវ និងការរៀបចំអនុវត្តគម្រោងស្រាវជ្រាវការប្រែប្រួលអាកាសធាតុ

ដើម្បីពង្រឹងសមត្ថភាពទាក់ទងនឹងការសរសេរសំណើគម្រោងស្រាវជ្រាវការប្រែប្រួលអាកាសធាតុ និងពង្រីកបណ្តាញស្រាវជ្រាវបម្រើដល់ការរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុដោយផ្អែកលើវិទ្យាសាស្រ្ត នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «ការបញ្ជូនសំណើស្រាវជ្រាវ និងការរៀបចំអនុវត្តគម្រោងស្រាវជ្រាវការប្រែប្រួលអាកាសធាតុ» សម្រាប់អ្នកស្រាវជ្រាវដែលអញ្ជើញមកពីក្រសួងស្ថាប័ន វិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលបានចុះអនុស្សរណៈ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យហេងសំរិ

សិក្ខាសាលាអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដើម្បីត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១

សិក្ខាសាលាអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដើម្បីត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នា២០២០ និង​ទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន និង​ដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង ២៦១នាក់ ស្រី ៨៩ នាក់។   <

កិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ «ការផ្តល់សុពលភាពលើរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ»

  • Author:
  • Language: Khmer
  • Type:
  • Photos Number: 1

នាព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (<

ការចែករំលែកចំណេះដឹងស្តីពីការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុ និងការងារស្រាវជ្រាវ

ការចែករំលែកចំណេះដឹងស្តីពីការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុ និងការងារស្រាវជ្រាវ
ខេត្តសៀមរាប៖ អ្នកបច្ចេកទេស អ្នកអនុវត្តគម្រោងជាក់ស្តែង និងអ្នកសិក្សាស្រាវជ្រាវ តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សា និងអង្គការមិនមែនរដ្ឋាភិបាល សរុប៩០នាក់ ក្នុងនោះស្រ្តី១៩នាក់ បានធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវនិងការកសាងភាពជាដៃគូ នៅក្នុងដំណាក់កាលទី២នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (Cambodia Climate Change Alliance: CCCA) ស្របពេលដែលកម្មវិធីCCCAនឹងត្រូវបិទបញ្ចប់ដំណាក់កាលទី២របស់ខ្លួននៅចុងខែមិថុនា និងចាប់ផ្តើមដំណាក់កាលទី៣ នៅខែកក្កដា ឆ្នាំ២០១៩។

អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេស ស្តីពីកំណើនសីតុណ្ហភាព ១,៥អង្សាសេនៅប្រទេសកម្ពុជា

អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា
អ្នកវិទ្យាសាស្រ្តនៃក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពីការប្រែប្រួល​អាកាសធាតុ​(Intergovernmental Panel on Climate Change: IPCC) សហការជាមួយអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព បានធ្វើការផ្សព្វផ្សាយរបកគំហើញថ្មីៗរបស់ខ្លួន​តាម​រយៈ​របាយការណ៍​ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥ អង្សាសេ ដើម្បីផ្តល់​ជា​គោលការណ៍​​ណែនាំគន្លឹះប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នក​ជំនាញ​ការ អ្នកវិភាគ និងមន្រ្តីរាជរដ្ឋាភិបាលក្នុងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធ​ការប្រែប្រួលអាកាសធាតុ​សម្រាប់​ប្រទេសកម្ពុជា។

ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ពិនិត្យការអនុវត្តយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុពាក់កណ្តាលអណត្តិ និងផ្តល់ធាតុចូលលើផែនទីបង្ហាញផ្លូវអនុវត្តNDC

ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ពិនិត្យការអនុវត្តយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុពាក់កណ្តាលអណត្តិ និងផ្តល់ធាតុចូលលើផែនទីបង្ហាញផ្លូវអនុវត្តNDC
ខេត្តសៀមរាប៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុក្នុង​នាមជា​លេខា​ធិការដ្ឋាននៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានរៀបចំ​និងសម្របសម្រួលកិច្ចប្រជុំក្រុមការងារបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ ដើម្បីពិភាក្សាអំពីការងារអាទិភាពសំខាន់ រួមមាន ១-ការពិនិត្យ​និង​អនុម័ត​លើរបាយការណ៍ពាក់កណ្តាល​អាណត្តិនៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ឆ្លើយតប​នឹងការ​ប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-­២០២៣ (ផ.យ.ប.អ.ក.) និង ២-ការផ្តល់ធាតុចូលលើផែនទីបង្ហាញ​ផ្លូវការអនុវត្ត​ការចូលរួម​ចំណែករបស់កម្ពុជាក្នុងការអនុវត្ត​អនុសញ្ញា​UNFCCC(NDC) ដែលដឹកនាំ​ដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការ​រងក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព និងជា​ប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃអង្គារ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានតំណាង​ក្រសួងស្ថាប័ន​ជា​សមាជិក​ក្រុមការងារ និងអ្នកពាក់ព័ន្ធសំខាន់ៗ សរុបចំនួន២២នាក់។

កម្មវិធីយុទ្ធសាស្ត្រ​សម្រាប់ភាពធន់នឹងអាកាសធាតុ

កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា