ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុនៅសេដ្ឋកិច្ចក្រុងរបៀងខាងត្បូង បាត់ដំបង បាវិត អ្នកលឿង និងប៉ោយប៉ែត ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូងនៅមហាអនុតំបន់ទន្លេមេគង្គ

ជីវប្រវត្តិ

កម្ពុជា​​​ជា​​ប្រ​ទេស​​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ដែល​​ងាយ​​រង​​គ្រោះ​​ជាង​​គេ​​លើ​​ពិ​ភព​លោក​​​​ពី​​​ផល​​​ប៉ះ​ពាល់​​ការ​​​ប្រែ​​​ប្រួល​អា​​​កាស​​​ធាតុ​​។​ ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​ការ​​ប្រែ​​ប្រួល​​អា​​កាស​​ធាតុ​​ រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​​​កិច្ច​​​សហ​ការ​​ជា​​មួយ​​ដៃ​​គូ​​​អភិវឌ្ឍន៍​ កំ​ពុង​​អនុវត្ត​​កម្ម​​វិ​ធី​​​យុទ្ធ​​សា​ស្ត្រ​​សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ (​SPCR​)​ ​ដោយ​​គាំ​​ទ្រ​ថវិកា​​ពី​មូល​​និធិវិ​និ​​យោគ​​អា​កាស​​ធាតុ​។ កម្ម​វិ​​ធី​ SPCR ផ្តោត​​លើ​២​​គោល​​ដៅ​​ដើម្បី​​ជម្រុញ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​។ គោលដៅចំបងៗរួមមាន៖ ទីមួយ​គឺ​ដើម្បី​កសាង​ចំណេះ​ដឹង​អំពី​ផល​ប៉ះ​ពាល់​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​នៅ​កម្ពុជា និង​វិធី​សាស្ត្រ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​។ គោល​ដៅ​ទីពីរ​គឺ​កា​រវិ​និយោគ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី បច្ចេក​ទេស​ បច្ចេក​វិទ្យា​ទំនើប​ៗ និង​ការ​​អ​នុវត្ត​វិស្វ​កម្ម​សម្រាប់​​ភាព​ធន់​នឹង​អាកាសធាតុ។

គោលបំណងជារួម

ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្រុង និងបង្កើនភាព​ធន់នឹងអាកាសធាតុក្នុង​ក្រុង/ទី​ប្រ​ជុំ​ជន​

លទ្ធផលរំពឹងទុក

  • ការទទួលយក និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុង
  • ការអនុវត្តការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រុងអាទិភាព 
  • ការពង្រឹងសមត្ថភាពស្ថាប័ន

ទីកន្លែង

បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង និងស្វាយរៀង

អ្នកទទួលផល

១៨៥ ៨២០នាក់ (ស្ត្រី ៩២ ៩១០នាក់) 

វិធីសាស្រ្ត

  • សាងសង់ និងស្តារឡើងវិញផ្លូវសុវត្ថិភាព ការគ្រប់គ្រងទឹកសំណល់ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់
  • ផែនទីងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ការកែសម្រួលបទដ្ឋាន និងការអនុវត្តវិធានការបន្ស៊ាំ
  • កសាងសមត្ថភាពដើម្បីការគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ