ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធន់នឹងទឹកជំនន់នៅក្រុងពោធិ៍សាត់ និង ក្រុងកំពង់ឆ្នាំង ជាផ្នែកមួយនៃគម្រោងកែលម្អបរិស្ថានក្រុងនៅបឹងទន្លេសាប

ជីវប្រវត្តិ

កម្ពុជា​​​ជា​​ប្រ​ទេស​​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ដែល​​ងាយ​​រង​​គ្រោះ​​ជាង​​គេ​​លើ​​ពិ​ភព​លោក​​​​ពី​​​ផល​​​ប៉ះ​ពាល់​​ការ​​​ប្រែ​​​ប្រួល​អា​​​កាស​​​ធាតុ​​។​ ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​ការ​​ប្រែ​​ប្រួល​​អា​​កាស​​ធាតុ​​ រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​​​កិច្ច​​​សហ​ការ​​ជា​​មួយ​​ដៃ​​គូ​​​អភិវឌ្ឍន៍​ កំ​ពុង​​អនុវត្ត​​កម្ម​​វិ​ធី​​​យុទ្ធ​​សា​ស្ត្រ​​សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ (​SPCR​)​ ​ដោយ​​គាំ​​ទ្រ​ថវិកា​​ពី​មូល​​និធិវិ​និ​​យោគ​​អា​កាស​​ធាតុ​។ កម្ម​វិ​​ធី​ SPCR ផ្តោត​​លើ​២​​គោល​​ដៅ​​ដើម្បី​​ជម្រុញ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​។ គោលដៅចំបងៗរួមមាន៖ ទីមួយ​គឺ​ដើម្បី​កសាង​ចំណេះ​ដឹង​អំពី​ផល​ប៉ះ​ពាល់​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​នៅ​កម្ពុជា និង​វិធី​សាស្ត្រ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​។ គោល​ដៅ​ទីពីរ​គឺ​កា​រវិ​និយោគ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី បច្ចេក​ទេស​ បច្ចេក​វិទ្យា​ទំនើប​ៗ និង​ការ​​អ​នុវត្ត​វិស្វ​កម្ម​សម្រាប់​​ភាព​ធន់​នឹង​អាកាសធាតុ។

គោលបំណងជារួម

ធ្វើឱ្យប្រសើរឡើងសេវាកម្មក្រុងនិងបង្កើនភាពធន់នឹងអាកាសធាតុ

លទ្ធផលរំពឹងទុក

  • ការកែលម្អបរិស្ថានទីក្រុងខេត្តកំពង់ឆ្នាំង 
  • ការកែលម្អបរិស្ថានទីក្រុងខេត្តពោធិ៍សាត់ 
  • ការគៀងគរសហគមន៍ និងការកែលម្អបរិស្ថាន  
  • ពង្រឹងការសម្របសម្រួលវិស័យ និងគាំទ្រប្រតិបត្តិការរបស់ក្រសួង

ទីកន្លែង

ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង

អ្នកទទួលផល

៩០ ០០០នាក់ (ស្ត្រី ៤៦ ០០០នាក់)

Approach

  • ការពារទឹកជំនន់តាមរយៈការសាងសង់ និងថែទាំច្រាំង ការគ្រប់គ្រងសំណល់រឹង និងការសាងសង់ផ្លូវក្នុងខេត្តកំពង់ឆ្នាំង
  • ធ្វើឱ្យប្រសើរឡើងប្រព័ន្ធបង្ហូរទឹក ការការពារច្រាំងទន្លេ និង​ការ​គ្រប់គ្រងសំណល់រឹងក្នុងខេត្តពោធិ៍សាត់
  • ការគៀងគរសហគមន៍ និងការកែលម្អបរិស្ថាន តាម​រយៈ​ការ​ធ្​វើឱ្យ​ប្រ​សើរ​ឡើង​អនាម័យ​តាម​ផ្ទះ ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹងការប្រែប្រួលអាកាសធាតុ និងអនាម័យ និង ការ​អនុវត្ត​សកម្មភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​ខ្នាតតូចក្នុងការកំណត់ភាពក្រីក្រ និង​តំបន់​ងាយ​រង​គ្រោះ រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្ន
  • គាំទ្រការសម្របសម្រួលនិងប្រតិបត្តិការដើម្បីបង្កើតផែនការសម្រាប់ការបន្សាំុនឹងការប្រែប្រួលអាកាសធាតុនៅក្រុងជុំវិញ​បឹងទន្លេសាប