បង្កើនការគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងខេត្តពោធិ៍សាត់ ជាផ្នែកមួយនៃគម្រោងកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
កាត់បន្ថយការខូចខាតសេដ្ឋកិច្ចដោយសារគ្រោះទឹកជំនន់ និងរាំងស្ងួតនៅតំបន់ងាយរងគ្រោះ
លទ្ធផលរំពឹងទុក
- បង្កើនប្រព័ន្ធទិន្នន័យ ព័ត៌មាន និងមូលដ្ឋានចំណេះដឹង ក្នុងតំបន់ ដើម្បីជួយដល់ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត
- ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកបានប្រសើរឡើង
- បង្កើនសមត្ថភាពការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយផ្អែកលើសហគមន៍
ទីកន្លែង
ពោធិ៍សាត់
អ្នកទទួលផល
៩ ៩០០នាក់ (ស្ត្រី ៥ ៩៤០នាក់)
វិធីសាស្រ្ត
- ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈ (១) ប្រព័ន្ធធារាសាស្ត្រដែលគ្រប់គ្រងការផ្គត់ផ្គង់ និងការគ្រប់គ្រងខ្សែទឹកខាងលើដើម្បីផ្តល់នូវការស្រោចស្រពនៅរដូវវស្សាលើផ្ទៃដីចំនួន១៦ ១០០ហិកតា និងបំពេញប្រឡាយតូចៗក្នុងរដូវប្រាំងនិង(២) រចនាសម្ព័ន្ធដែលសម្របសម្រួលបង្វែរទឹកជំនន់
- ការធ្វើឱ្យប្រសើរឡើងការព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួតនិងបង្កើតប្រព័ន្ធប្រកាសអាសន្នទឹកជំនន់ និងគ្រោះរាំងស្ងួត
- ការធ្វើឱ្យប្រសើរឡើងបទដ្ឋានស្តង់ដារកម្លាំងទឹក និងឯកសារណែនាំក្នុងតំបន់ដីសណ្ដរទន្លេមេគង្គ
- ការបង្កើនសមត្ថភាពគណៈកម្មាការកសិករប្រើប្រាស់ទឹកសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ និងសហគមន៍ និងរាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងការត្រៀមបង្ការគ្រោះមហន្តរាយសហគមន៍