ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តសៀមរាប ឯកឧត្តម ជា ចន្ទន៏ធូ អគ្គលេខាធិការរង និង លោកបណ្ឌិត ហាក់ ម៉ៅ បានដឹកនាំមន្ត្រីនាយកដ្ឋាននិងបុគ្គលិកគម្រោងធ្វើទស្សនកិច្ចសិក្សាទៅសួនកេសរកូលព្រៃ និងចូលរួមដាំកូនឈើបេងចំនួនប្រមាណ 50ដើម នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថាននិងឧទ្យានុរក្សខេត្តសៀមរាបនិង មន្ត្រីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិសរុបចំនួន 50នាក់ ក្នុងនោះស្ត្រីចំនួន ១៦នាក់។
ទស្សកិច្ចសិក្សា និងពិធីដាំកូនឈើនេះស្របពេលនឹងកម្មវិធីសិក្ខាសាលាវិបស្សនារបស់កម្មវិធី និងគម្រោងដែលអនុវត្តដោយនាយកដ្ឋានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងក.ជ.អ.ច. បានស្នើឱ្យនាយកដ្ឋានប្រែប្រួលអាកាសធាតុពិនិត្យលទ្ធភាពដើម្បីគាំទ្រក្នុងការដាំកូនឈើធ្វើជារបងសួនកេសរកូលនេះមានទំហំ2020ហិកតា និងការជួយសាងសង់ទ្វារទឹកចំនួនបីដើម្បីរក្សាទឹកទុកស្រោចស្រព និងប្រើប្រាស់នៅក្នុងសួន៕