នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណ:ប្រតិភូគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា​ ដឹកនាំដោយ​ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ អមដំណើរដោយ​ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់តំបន់ទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងភូមិ១ និងភូមិ២ ឃុំពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងកំពង់ផែចតទូកនេសាទក្រុមហ៊ុន អ៉ិល.វ៉ាយ.ភី គ្រុប ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕

ប្រភព៖​​ National Assembly Of Cambodiahttps://www.facebook.com/100044442069309/posts/pfbid02RK8HWsZsberSAe3NH9eYveW7hgKnFFDukCFGCKvQxJAdksAmrr62jYccrvx9t7T8l/?d=n














 

  • Share on Social Media