គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការនិងសមាជិក ដោយមានការអមដំណើរពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងមួយចំនួនដែលទទួលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅភូមិសាស្ដ្រខេត្ដកែប

នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការនិងសមាជិក ដោយមានការអមដំណើរពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងមួយចំនួនដែលទទួលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងនោះរួមមាន៖ ១-វាលស្រែពលរដ្ឋនៅសង្កាត់អង្កោល ស្រុកដំណាក់ចង្អើដែលត្រូវបានទឹកប្រៃហូរជ្រាបចូលដីស្រែ និងរងគ្រោះដោយខ្យល់កន្ទ្រាក់។ ទី២-កន្លែងវារីវប្បកម្មចិញ្ចឹមបង្គា ត្រីនិងក្តាមរបស់ពលរដ្ឋនៅដំណាក់ចង្អើ។ ទី៣-ទស្សនកិច្ចនៅតំបន់ទំនប់ទឹកប៉ោហេង និងឧទ្យានជាតិកែបដើម្បីស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។ នៅរសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៣ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបពិនិត្យលើសមិទ្ធផលការងារនានាពាក់ព័ន្ធនឹងតួនាទីគណៈកម្មការទី៣។ ជារួម គណៈកម្មការទី៣ បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន រដ្ឋបាលខេត្តដែលបានសហការគ្នាលើវិស័យបរិស្ថានដើម្បីធ្វើឱ្យខេត្តកែបក្លាយជាប៉ូលទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ និងមានសោភ័ណភាពនិងអនាម័យបរិស្ថានល្អ។ គណប្រតិភូនៃគណៈកម្មការទី៣ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់ខ្លួននៅខេត្រកោះកុង និងខេត្តកែបប្រកបដោយភាពជោគជ័យ។

រូបថតដោយ ឡុង ដេវីត

ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid02CjVgjnjzX7pAHfaBhbTEjhEq13oUZsoJdSTFs1jh1tCN6oj3ukpgjJnNoS4w3WSsl












  • Share on Social Media