នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំពិនិត្យពិភាក្សាជាមួយអ្នកជំនាញលើរបាយការណ៍បច្ចេកទេសរបស់គម្រោង USAID ព្រៃទ្បង់បៃតង តំបន់ទេសភាពព្រៃទ្បង់ និងតំបន់ជុំវិញ៖ ការវាយតម្លៃលើភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងការគម្រាមកំហែងជីវៈចម្រុះ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើផ្នែក៖ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈអាងស្តុកកាបូននៅតំបន់ព្រៃឡង់ ការផ្តល់ជាយុទ្ធសាស្ត្រនិងជម្រើសបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ព្រៃឡង់ និងការផ្តល់យោបល់លើរបាយការណ៍នេះទៅតាមជំនាញរបស់នាយកដ្ឋាន៕
