នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៤៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល និងជាសមាជិកក្រុមប្រឹក្សាភិបាលកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់ទី៣ (CCCA-III) បានអញ្ជើញជាអធិបតីភាពបើក សិក្ខាសាលាស្ដីពី “ផែនការសកម្មភាពការប្រែប្រួលអាកាសធាតុកម្ពុជា CCAP (Cambodia Climate Change Action Plan) ក្នុងវិស័យថាមពល សម្រាប់ឆ្នាំ ២០២០-២០២៣”។
សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម៖
១-ពិនិត្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាព ដើម្បីអនុវត្តការ ចូលរួមកម្មវិធីប្រែប្រួលអាកាសធាតុកំណត់ដោយផែនការជាតិ NDC (Nationally Determined Contribution) ក្នុងក្របខណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
២-ពិនិត្យសេចក្តីព្រាងលើកទី១ នៃផែនការសកម្មភាព ការប្រែប្រួល អាកាសធាតុ ក្នុងវិស័យថាមពលសម្រាប់ឆ្នាំ ២០២០-២០៣០ និង
៣-ពិនិត្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ បទប្បញ្ញត្តិ ស្តង់ដា និងស្លាកសញ្ញាប្រសិទ្ធភាពថាមពល។
ប្រភព៖ ក្រសួងរ៉ែនិងថាមពល