នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំ​ពិនិត្យ​ពិភាក្សាជាមួយអ្នកជំនាញលើរបាយការណ៍បច្ចេកទេសរបស់គម្រោង USAID ព្រៃទ្បង់បៃតង តំបន់​ទេសភាព​ព្រៃទ្បង់ និងតំបន់ជុំវិញ៖ ការវាយតម្លៃលើភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និង​ការគម្រាម​កំហែង​ជីវៈចម្រុះ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើផ្នែក៖ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈអាងស្តុកកាបូននៅតំបន់ព្រៃឡង់ ការផ្តល់​ជា​យុទ្ធសាស្ត្រ​និង​ជម្រើស​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅតំបន់ព្រៃឡង់ និង​ការផ្តល់​យោបល់​លើ​របាយការណ៍​នេះ​ទៅ​តាម​ជំនាញ​របស់​នាយកដ្ឋាន៕

  • Share on Social Media