ផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យថាមពល ២០២១-២០២៣
- Date of publication: December 2020
- Institution: Ministry of Mines and Energy
- Author: Ministry of Mines and Energy (MME)
- Language: Khmer, English
- Type: Document
- Page: 133
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងរ៉ែ និងថាមពលបានរៀបចំផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់វិស័យថាមពលសម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីអភិវឌ្ឍ និងតម្រង់ទិសជាយុទ្ធសាស្ដ្រដ៏សំខាន់មួយសម្រាប់ក្រសួង ទីភ្នាក់ងារនានា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀតសម្រាប់កិច្ចសហប្រតិបត្ដិការ និងការអនុវត្ដការងារឆ្លើយតបការប្រែប្រួលអាកាសធាតុក្នុងវិស័យថាមពល ដែលអនុវត្ដសកម្មភាពនានាក្នុងផែនការនេះបានបន្ស៊ីគ្នា រវាងគោលដៅផ្ទាល់របស់វិស័យថាមពលជាមួយគ្នានឹងគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការឆ្លើយតបជាសកលទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកសារនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមពីអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា គ្រប់នាយកដ្ឋានទាំងអស់នៃអគ្គនាយកដ្ឋានថាមពល អ្នកជំនាញប្រែប្រួលអាកាសធាតុ និងតាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ និងភាពអាចអនុវត្ដបាន។