ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤-២០៣៣

  • Date of publication: 22 May 2025
  • Author: នាយកដ្ឋានប្រែប្រួលអាកាសធាតុ, ក្រសួងបរិស្ថាន/រាជរដ្ឋាភិបាលកម្ពុជា
  • Language: Khmer
  • Type: Document
  • Page: 101

ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ ត្រូវបានរៀបចំ ឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយគត់ដោយគ្របដណ្តប់លើ មហិច្ឆតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ អភិបាលកិច្ច។ ផែនការយុទ្ធសាស្ត្រនេះផ្តល់អាទិភាពដល់កិច្ចការពារសហគមន៍របស់យើងដែលងាយរងគ្រោះបំផុត ដោយផ្តោតជាពិសេសលើកុមារ និងស្ត្រី ដែលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងកម្រិតវិសមាមាត្រ។ ផែនការយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងស្របតាមគោលនយោបាយជាតិសំខាន់ៗ ដូចជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក៏ដូចជាយុទ្ធសាស្ត្រតាមវិស័យផងដែរ។ វិធីសាស្ត្រជារួមចំពោះ អភិបាលកិច្ចបរិស្ថាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងគ្នានៃការ ប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម។