ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា (CEGIM)
- Date of publication: 07 January 2019
- Author: NCSD, MoE & MEF
- Language: Khmer, English
- Type: Document
- Page: 102
ម៉ូដែលស្តីពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ច (ម៉ូដែល CEGIM) គឺជាលទ្ធផលនៃការសិក្សារួមគ្នា ដោយក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្រោមការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពី
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសស៊ុយអែត។ ម៉ូដែលនេះ គឺជាឧបករណ៍ដ៏សំខាន់មួយ ដែលអាចប៉ាន់ស្មាន
ដោយលក្ខណៈវិទ្យាសាស្ត្រនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងរយៈ
ពេលវែង។ ម៉ូដែលនេះអាចផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធឯទៀតគណនាដោយហ្មត់ចត់ជា
បរិមាណនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយផ្តល់នូវភស្តុតាង និងការគាំទ្រដល់ការរៀបចំជម្រើសគោលនយោបាយ
យុទ្ធសាស្ត្រ និងកម្មវិធីនានា ដែលមានភាពប្រាកដនិយម សំដៅទ្រទ្រង់ដល់វឌ្ឍនភាពយូរអង្វែងរបស់ជាតិ និងធានាបាននូវ
លទ្ធផលដែលល្អបំផុត។