IMG 0690 1រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ត្រូវនឹង​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានប្រែប្រួលអាកាស​ធាតុ​ក្នុងនាមជាលេខាធិការដ្ឋាន​នៃក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ បានរៀបចំនិងសម្របសម្រួល​កិច្ចប្រជុំលើកទី៣​រវាងក្រុម​ការងារបច្ចេកទេស​ប្រែប្រួលអាកាសធាតុ​ជាមួយដៃគូ​អភិវឌ្ឍន៍​ផ្នែកប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពី​សមាជិក​​ក្រុមការងារបច្ចេកទេសប្រែប្រួល​អាកាសធាតុមាន​សមាស​ភាព​ពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន៣៨នាក់ ដែលក្នុងនោះមានស្ត្រីចំនួន១០នាក់ ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់​លើកិច្ចគាំទ្រ​របស់ដៃគូអភិវឌ្ឍក្នុង​ការបញ្ជ្រាប​ការប្រែប្រួលអាកាសធាតុ​​ទៅក្នុង​ដំណើរការ​​រៀបចំផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ ព្រមទាំងបច្ចុប្បន្នភាព​ព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោងសំណើទៅមូលនិធិអាកាសធាតុបៃតង របាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការសកម្មភាពប្រែប្រួលអាកាសធាតុ និងផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ក្របខណ្ឌហិរញ្ញប្បទានអាកាសធាតុសម្រាប់ផែនការជាតិបន្ស៊ាំ ។ល។

IMG 0692 1

IMG 0714 1

IMG 0695 1

  • Share on Social Media