Video Dr.Ponlokប្រភព: វិទ្យុបារាំង​អន្តរជាតិ (RFI)

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ ទី១ធ្នូ​នេះ គឺ​លោក​ទិន ពន្លកអគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន។ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​ទិនពន្លក​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​រៀបចំ​ក្នុង​ប្រទេស​បារាំង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូលរួម​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ យោង​តាម​លោក ​ទិន ពន្លក កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ភពផែនដី និង​សង្ឃឹម​ថាសន្និសីទ​អន្តរជាតិ​ពេល​នេះជា​ឱកាស​ចុង​ក្រោយ​ដែល​ប្រទេស​ទំាង​អស់​ក្នុង​លោក​ត្រូវ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ទប់​ស្កាត់​សីតុណ្ហភាព​មិន​ឲ្យ​លើស​ពី២អង្សា​ចាប់​ពី​ពេល​នេះ​ទៅ​ដំណាច់​សតវត្ស​ទី២១។

 

 

  • Share on Social Media