នៅព្រឹកថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ អបដោយឯកឧត្តម ប៉ាក់ សុខារ៉ាវុធ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានទទួលជួបប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី ដែលសម្របសម្រួលដោយ UNDP និង UNICEF ដើម្បីស្វែងយល់ពីការរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC 3.0) ដែលសម្របសម្រួលដោយក្រសួងបរិស្ថាន។ ក្រសួងទាំង២ ដោយមានកិច្ចគាំទ្រពី UNICEF បានឯកភាពគ្នានឹងរៀបចំតារាង សូចនាករវិស័យកុមារ ស្ត្រី មនុស្សចាស់ និងមនុស្សដែលមានពិការភាព ដើម្បីដាក់ធាតុចូល NDC 3.0 និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបញ្ជូនមន្ត្រីដើម្បីចូលរួមជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុផងដែរ។
