នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពី«ផែនទីបង្ហាញផ្លូវកាត់បន្ថយឧស្ម័នមេតាននៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមមាស សុផល អនុរដ្ឋលេខាធិការ និង លោកស្រី Takako Ono តំណាងវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល នៃប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនចំនួន ៤៣រូប។

ផែនទីបង្ហាញផ្លូវនេះ បានកំណត់អទិភាពសំខាន់ៗចំនួន៣វិស័យធំៗចំនួនបី៖ ថាមពល កសិកម្ម និង សំណល់ សកម្មភាពទាំងនេះត្រូវបានចាត់ថ្នាក់ទៅជារយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីធានាបាននូវវិធីសាស្រ្តដែលមានរចនាសម្ព័ន្ធ និងជាដំណាក់កាលឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០។

ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid0F8jVDRQSgN7YDNM2G1nkkJeZnMiFWWnQbdYYApEhe8JH8MvYPesBpjy8QrvqF7zAl








  • Share on Social Media