នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ បានចូលរួមអមឯកឧត្តម សាម អុីន រដ្ឋលេខាធិការ និងឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការ The Carter Centre ស្តីពីការសិក្សាវាយតម្លៃអំពី តម្រូវការបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ កិច្ចសម្ភាសន៍ទទួលបានលទ្ធផលដូចខាងក្រោម៖
- បេសកកម្មរបស់ក្រុមការងារនេះ គឺដេីម្បីសិក្សាពីសក្តានុពល និងកាលានុវភាពក្នុងការអនុវត្តកម្មវិធី និងគម្រោងពាក់ព័ន្ធនឹងការឆ្លេីយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
- ក្នុងឱកាសនៃកិច្ចសម្ភាសន៍នេះ ឯកឧត្តម សាម អ៊ីន បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលេីគោលការណ៍បីយ៉ាង (ស្អាត ភាពបៃ តង និងចីរភាព) របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែកជាតិ ដេីម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC Update) និងបានលេីកឡេីងអំពីតម្រូវការគាំទ្រដល់ការលេីកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងតំបន់ការពារ ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ ដោយរួមបញ្ចូលការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
- ឯកឧត្តមបានបង្ហាញការស្វាគមន៍ និងគាំទ្ររាល់ការសហការរបស់អង្គការសង្គមស៊ីវិល ដែលមានទិសដៅ និងចក្ខុវិស័យស្របនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ជាពិសេសគោលនយោបាយរបស់ក្រសួងបរិស្ថាន។