នាថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រដឹកនាំនិងសម្របសម្រួលដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋាន និងលោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការ និង ថវិកាក្នុងក្របខ័ណ្ឌការបន្សុំានឹងការប្រែប្រួលអាកាសធាតុក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់មន្ទីរនិងអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុនិងខេត្តកែប ដើម្បីវាយតម្លៃពីហានិភ័យ ការខូតខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និង រៀបចំផែនការនិងថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាលទ្ធផល សិក្ខាកាមបានយល់ដឹងអំពីផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ គោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតប និងភាពចាំបាច់នៃការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការនិងថវិកាថ្នាក់ក្រោមជាតិ។ លោកបណ្ឌិតក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមនិងអនុវត្តគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»។ 


  • Share on Social Media