ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ប៉ិច សុឃីម ប្រធានការិយាល័យ និងនាងខ្ញុំ ជាតិ មារតី អនុប្រធានការិយាល័យសារពើភណ្ឌនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានចូលរួមសិក្ខាសាលាស្តីពីយន្តការឥណទានកាបូនរួមគ្នា (JCM) និងកិច្ចប្រជុំស្តីពី «ភាពជាដៃគូក្នុងការពង្រឹងតម្លាភាពសម្រាប់នវានុវត្តន៍រួមគ្នា (PaSTI) ក្រោមព្រឹត្តិការណ៍ស្តីពីសប្តាហ៍បរិស្ថានអាស៊ាន-ជប៉ុន»  នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះរៀបចំដោយ OECC សហការជាមួយក្រសួងបរិស្ថានជប៉ុន (PasSTI-2) ។ កិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម៖

- កិច្ចប្រជុំនេះមានការបង្ហាញពីបច្ចុប្បន្នភាពឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគម្រោងគិតគូរពីបរិស្ថាន ជាពិសេសគឺចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងសមិទ្ធផលនៃដំណើរការអនុវត្តសកម្មភាពដើម្បីឈានទៅសម្រេចគោលដៅ NDC របស់ប្រទេសសមាជិកអាស៊ាន។

- ការតាំងពិព័ណ៌អំពីគម្រោងឯកជនដែលចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដូចជា បច្ចេកវិទ្យាផ្ទុកឯកសារធនធានមនុស្សលើពពក (HR-Cloud) គម្រោងប្រសិទ្ធភាពថាមពល គម្រោងកែច្នៃបន្ទះថាមពលពន្លឺព្រះអាទិត្យឡើងវិញ (Solar Panel) គម្រោងបន្សុទ្ធសំណល់រាវទៅជាទឹកស្អាត

- កិច្ចពិភាក្សាអំពីជំហានបន្ត PaSTI ដំណាក់កាលទី៣ ស្វែងយល់ពីបញ្ហាប្រឈមក្នុងការប្រមូលទិន្នន័យរៀបចំ MRV និងប្រមូលធាតុចូលដើម្បីរៀបចំចងក្រងអោយប្រទេសជាសមាជិកអាស៊ានអាចធ្វើការរួមគ្នាថ្ងៃអនាគត

- លោក ប៉ិច សុឃីម បានចូលរួមធ្វើបទបង្ហាញស្តីពីការអនុវត្តគម្រោង JCM និងឧត្តមានុវត្តន៍របស់គម្រោងនេះ នៅប្រទេសកម្ពុជា និងបានចូលរួមរួមជាវាគ្មិនក្នុងពិធីអបអរសាទរខួបលើកទី ៥០ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ជប៉ុន។ 







  • Share on Social Media