លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋាន ប្រែប្រួលអាកាសធាតុ បានប្រជុំពិភាក្សាតាមអនឡាញជាមួយមន្រ្តីនៃភាពជាដៃគូNDC និងក្រុមអ្នកជំនាញនៃក្រុមហ៊ុន Genesis Analytics ដែលមានសមាសភាពជាច្រើនរូបចូលរួម។

លោកបណ្ឌិត ហាក់ ម៉ៅ បានស្វាគមន៍ និងបានស្នើឱ្យបន្តការងារតាមរយៈការរៀបចំឯកសារទស្សនាទាន និងរៀបចំ ToR សម្រាប់ការងារនេះ និងបន្តកិច្ចប្រជុំជាមួយអ្នកជំនាញនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា និងមន្រ្តីទទួលបន្ទុកការងារប្រព័ន្ធត្រួតពិនិត្យតាមដានNDC អនឡាញ ក៏ដូចជាការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំពិនិត្យទៅលើសក្ដានុពលនៃការគាំទ្រដល់កម្ពុជាលើផ្នែកបច្ចេកទេសរយៈពេលខ្លី ក្នុងការវិភាគពីកង្វះចន្លោះនៃការអនុវត្តសកម្មភាពនៃបច្ចុប្បន្នភាពNDC លើការគាំទ្របច្ចេកទេស និងធនធានថវិកា ការសន្យាគាំទ្រពីដៃគូ ក៏ដូចជាចំណុចឆ្ពោះទៅរកការបន្ស៊ីគ្នារវាងយន្តការនៃការតាមដានការអនុវត្តសកម្មភាពNDC របស់ភាពជាដៃគូ ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យតាមដានNDC អនឡាញ (On-line NDC Tracking System) និងដើម្បីឆ្ពោះទៅរកប្រព័ន្ធអនឡាញតែមួយសម្រាប់កម្ពុជាក្នុងការតាមដានការអនុវត្ត NDC និង LTS4CN នាឆ្នាំខាងមុខ។




  • Share on Social Media