ថ្ងៃ អង្គារ ទី២២ ខែមិនា ឆ្នាំ២០២២

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ទីផ្សារកាបូនអន្ដរជាតិ» ដែលរៀបចំឡើងដោយ UNDP នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ដ្រីរាជការ នៃក្រសួង ស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបទៀត។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធនៅក្រសួងបរិស្ថាន និងសមាជិកក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុរួមមាន៖

១) ផ្តល់នូវទិដ្ឋភាពទូទៅនៃវឌ្ឍនភាពសម្រេចបាននៅ COP26 ពាក់ព័ន្ធទីផ្សារកាបូនអន្តរជាតិ

២) បកស្រាយអំពីភាពពាក់ព័ន្ធនៃវឌ្ឍនភាពទាំងនេះចំពោះកម្ពុជាក្នុងបរិបទនៃ NDC

៣)​ គូសបញ្ជាក់អំពីយន្តការផ្សេងៗ ដែលកម្ពុជាអាចទាញយកបាន

៤) វាយតម្លៃអំពីលក្ខណៈត្រៀមខ្លួនរបស់កម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារកាបូនដែលបានអនុវត្តក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ

៥) កំណត់ជំហានបន្ទាប់ដើម្បីរៀបចំយុទ្ធសាស្រ្ដទីផ្សារកាបូន និងឈានទៅអនុវត្តយន្ដការហិរញ្ញបទានកាបូនទាំងនោះ៕







ប្រភព៖ https://www.moe.gov.kh/index/38323​

  • Share on Social Media