នារសៀល ថ្ងៃពុធ ០៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងភាគីកម្ពុជា លោកជំទាវ ងិន លីណា អគ្គនា យករង នៃ អ.គ.យ. និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង SCP outreach នៅកម្ពុជា បានដឹកនាំក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ចូលរួមប្រជុំក្រុមប្រឹក្សាភិបាលលើកទី២ (តាមប្រព័ន្ធពីចម្ងាយ KUDO) នៃគម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ជាមួយប្រទេសអាស៊ីចំនួន៥ នៅសណ្ធាគារ Hyatt Regency រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្ត្រីនៃនាយកដ្ឋានសេដ្ឋកិច្ចបៃតង តំណាងGIZ រួមជាមួយបណ្តាលប្រទេសមួយចំនួនដូចជា តំណាងប្រទេស ថៃ ឡាវ ប៊ូតាន វៀតណាម និងអាល្លឺម៉ង់ ជាដើម។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុង គោលបំណងដើម្បី៖
(១). ផ្លាស់ប្តូរយុទ្ធសាស្ត្រសកម្មភាព គោលនយោបាយ និងបទដា្ឋនគតិយុទ្ធលើការងារ SCP, GPP, និង Eco-labels ពីប្រទេសនៅក្នុងតំបន់
(២). បង្ហាញពីវឌ្ឃនភាពការងាររយៈពេល៦ខែរបស់ប្រទេសដែលនៅក្នុងគម្រោង SCP Outreach
(៣). ពិភាក្សាពីដំណើរការនៃការឯកភាពលើគម្រោងសកម្មភាព និងគោលការណ៍ជាយុទ្ធសាស្ត្រនានា និងគម្រោងសកម្មភាពបន្ទាប់ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣
(៤). ចែករំលែកលទ្ធផលការសិក្សាស្តីពីសក្តានុពលនៃការសន្សំសំចៃធនធានសម្រាប់ សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការអនុវត្តបាននូវស្តង់ដាស្លាកសញ្ញាបៃតង និង GPP ដោយភាគីអាល្លឺមង់។
តំណាងប្រទេសកម្ពុជាលោកជំទាវបានបង្ហាញពីវឌ្ឃនភាពការងារដែលសម្រេចបានចំពោះគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី១២ (SDG12 "SCP") ក្នុងរយៈពេល០៦ខែកន្លងមករួមមាន៖
១. បានរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ SCP ២០២១
២. បានរៀបចំ និងដាក់សម្ភោធឱ្យប្រើប្រាស់ សៀវភៅយុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំ និងគម្រោងសកម្មភាព ២០២១
៣. ការរៀបចំបន្ថែមសមាជិកក្រុមការងារបច្ចេកទេស SCP ដែលមានចំនួន០៤ អន្តរក្រសួង បន្ថែមទៀតផងដែរ
៤. បានពិនិត្យឯកសារច្បាប់ និងលិខិតបទដ្ឋានគតុយុត្តិផ្សេងៗ ទាក់ទងនឹងលទ្ធកម្មសាធារណៈ សម្រាប់រៀបចំប្រមូលធាតុចូល និងអនុសាសន៍ក្នុងការរៀបចំ គោលនយោបាយ ស្តីពីលទ្ធកម្មសាធារណៈបៃតងដោយពិភាក្សាជាមួយអ្នកជំនាញពីក្រសួងហិរញ្ញវត្ថុ
៤. បានផ្តល់ធាតុចូលទាក់ទងនឹង GPP, SCP and Ecolabeling ទៅក្នុង Environmental Code ឱ្យស្របទៅនឹងបរិបទថ្មីនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ហើយក្រសួងបរិស្ថានផងដែរ។
ទិសដៅបន្តរ
១. បន្តពង្រឹងកិច្ចសហប្រតិបត្តការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំបទដ្ឋានគតិយុទ្ធ គោលនយោបាយសម្រាប់ GPP
២. ការសិក្សាលម្អិតចំពោះផលិតផលចំនួន២០សម្រាប់ធ្វើលទ្ធកម្ម ដោយមិនធ្វើឱ្យមានផលប៉ះពាល់ដល់ សេដ្ឋកិច្ច បរិស្ថាន និងសុខភាពសាធារណៈ
៣. ជំរុញឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអនុវត្តស្លាកសញ្ញាបៃតង ដើម្បីរៀបចំគោលនយោបាយ ឬផែនការយុទ្ធសាស្ត្រទាក់ទងនឹងឯកសារនេះឱ្យបានប្រសិទ្ធភាពខ្ពស់។