នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណេត (Online) ជាមួយលោក Lee Hyuk-san លេខាធិការទី១ នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងនាយកដ្ឋានសេដ្ឋកិច្ចបៃតង នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងតំណាង KOICA កម្ពុជា សរុបចំនួន ១៥រូប ដើម្បីពិភាក្សាស្តីពី បេក្ខភាពម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ COP28 និង ODA របស់សាធារណរដ្ឋកូរ៉េក្នុងវិស័យបរិស្ថាននៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះទទួលបានលទ្ធផលដូចតទៅ៖
១. លោក Lee Hyuk-san លេខាធិការទី១ នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងក្រសួងបរិស្ថានចំពោះការផ្តេជ្ញាចិត្តក្នុងការងារអភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា
២. សាធារណរដ្ឋកូរ៉េមានបំណងពង្រីកកិច្ចសហរប្រតិបត្តិការទៅលើ ODA សម្រាប់វិស័យបរិស្ថាននៅកម្ពុជា
៣. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹង សម្របសម្រួលជាមួយក្រសួងបរិស្ថានក្នុងការដាក់គម្រោងសំណើទៅតាមទំរង់បែបបទរបស់ភាគីម្ចាស់ជំនួយតាមរយៈ KOICA និងក្រសួងបរិស្ថានកូរ៉េនៅចុងខែសីហា ២០២១
៤. កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីតួនាទីរបស់វីស័យឯកជនសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សដោយចីរភាពតាមរយៈយន្តការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សកម្មភាពឆ្លើយតបនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការលើកកម្ពស់បច្ចេកវិទ្យាបៃតង
៥. អង្គប្រជុំបានទទួលយកសំណើរបស់សាធារណរដ្ឋកូរ៉េជាបេក្ខភាពម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ COP28 ទៅថ្នាក់ដឹកនាំក្រសួងពិនិត្យ ដោយលើកយកនូវទិដ្ឋភាពមួយចំនួនរបស់កូរ៉េក្នុងការផ្តល់បើបល់ជូនថ្នាក់ដឹកនាំរួមមាន៖ សម្ថភាពរៀបចំកិច្ចប្រជុំកំពូលកម្រិតពិភពលោកជាច្រើន ការរួមចំណែកកញ្ចប់ថវិកាទៅ GCF (១០០លានដុល្លា) និង GGGI (៥លានដុល្លា) ការប្តេជ្ញាចិត្តក្នុងកិច្ចការអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។