ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង SIDA អនុវត្តន៍នូវគម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព(BESD) ដែលសកម្មភាពនៃគម្រោងនេះផ្តោសំខាន់ចំពោះ ១)  រៀបចំនូវឯកសារសេដ្ឋកិច្ចវិលជុំ ដែលយុទ្ធសាស្ត្រនេះបង្ហាញពីផែនការសកម្មភាពជាអាទិភាព ដែលកំណត់នូវពេលវេលាជាក់លាក់ដើម្បីឱ្យកម្ពុជាផ្លាស់ប្តូឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ។ ២)បានរៀបចំបង្កើតគំរូសាកល្បងនៅទីក្រុងកែប ដែលចាប់ផ្តើមពីការបែងចែកប្រភេទសំណល់ និងការលើកកម្ពស់ការកែច្នៃឡើងវិញ ៣)ស្វែងរកនូវការសហការជាមួយវិស័យឯកជន ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំ។ ជាមួយគ្នានេះដែរ ដោយមានការគាំទ្រពី UNDP ស្ថានទូតជប៉ុន និងស៊ុយអែតប្រចាំនៅកម្ពុជា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Webinar)  ស្តីពីការដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ ក្រោមអធិបតីភាពឯកឧត្តមទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Björn Häggmark  ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា លោក Nick Beresford   នាយក UNDPប្រចាំកម្ពុជានិងសហការី តំណាងមកពីក្រសួង-ស្ថាប័ អាជ្ញាធរខេត្តគោលដៅ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបប្រមាណ ១០០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងដូចជា៖

  1. ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ
  2. ផ្សព្វផ្សាយពីចក្ខុវិស័យ បេសកកម្មជារួម និងបង្ហាញពីសកម្មភាពជាអាទិភាពនៃគោលដៅជាយុទ្ធសាស្ត្រទាំង ៥​ រួមមាន៖

១.  បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់វត្ថុធាតុដើម និងជំរុញឱ្យមានការរចនា ការផលិតឡើងវិញ និងការចែកចាយប្រកបដោយចីរភាព

២. ជំរុញឱ្យមានការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ឡើងវិញ និងការជួសជុលប្រកប​ដោយប្រសិទ្ធភាព

៣. កែលម្អការប្រមូល និងកែច្នៃសំណល់

៤. ធានាឱ្យមានការគ្រប់គ្រងសំណល់ដែលនៅសល់ចុងក្រោយប្រកបដោយប្រសិទ្ធភាព

៥. ជំរុញការសាកល្បងចំពោះការប្រើប្រាស់យុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំសម្រាប់វិស័យឯកជន ជាពិសេសផ្នៃកបដិសណ្ឋារកិច្ច

៦. លើកទឹកចិត្តវិស័យឯកជន និងជំរុញការចូលរួមបន្ថែមទៀត​ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសុវត្ថិភាពបរិស្ថាន និងសុខភាពសាធារណជន

សិក្ខាសាលាផ្សព្វផ្សាយនេះបានទទួលការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមនៅថ្ងៃអនាគត។




 

  • Share on Social Media