សៀវភៅជំនួយស្មារតីសភា ស្ដីពីការប្រែប្រួលអាកាសធាតុ

- Date of publication: September 2023
- Institution: ក្រសួងបរិស្ថាន (MoE), រាជរដ្ឋាភិបាលកម្ពុជា
- Author: Cambodia Climate Change Alliance - Phase 3
- Language: Khmer, English
- Type: Document
- Page: 239
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ភាពងាយរងគ្រោះនោះ មួយផ្នែកគគឺដោយសារមុខសញ្ញាគ្រោះថ្នាក់កាន់តែកើតមានឡើងញឹកញាប់ និងខ្លាំងជាងមុន ហើយមួយផ្នែកទៀត គឺសមត្ថភាពបន្ស៊ំារបស់រដ្ឋនិងប្រជាជននៅមានកម្រិត។ ដោយមើលឃើញពីភាពរងគ្រោះ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពកាន់តែខ្លាំងឡើងៗ និងបានប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយបានដាក់ផែនការសកម្មភាពផ្សេងៗក្នុងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលបានចាត់ទុកការប្រែប្រួលអាកាសធាតុជាអាទិភាពដ៏សំខាន់មួយ។