បង្កើនភាពធន់នឹងអាកាសធាតុលើវិស័យកសិកម្មក្នុងខេត្តកោះកុង និងមណ្ឌលគិរីជាផ្នែកមួយនៃគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ

ជីវប្រវត្តិ

កម្ពុជា​​​ជា​​ប្រ​ទេស​​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ដែល​​ងាយ​​រង​​គ្រោះ​​ជាង​​គេ​​លើ​​ពិ​ភព​លោក​​​​ពី​​​ផល​​​ប៉ះ​ពាល់​​ការ​​​ប្រែ​​​ប្រួល​អា​​​កាស​​​ធាតុ​​។​ ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​ការ​​ប្រែ​​ប្រួល​​អា​​កាស​​ធាតុ​​ រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​​​កិច្ច​​​សហ​ការ​​ជា​​មួយ​​ដៃ​​គូ​​​អភិវឌ្ឍន៍​ កំ​ពុង​​អនុវត្ត​​កម្ម​​វិ​ធី​​​យុទ្ធ​​សា​ស្ត្រ​​សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ (​SPCR​)​ ​ដោយ​​គាំ​​ទ្រ​ថវិកា​​ពី​មូល​​និធិវិ​និ​​យោគ​​អា​កាស​​ធាតុ​។ កម្ម​វិ​​ធី​ SPCR ផ្តោត​​លើ​២​​គោល​​ដៅ​​ដើម្បី​​ជម្រុញ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​។ គោលដៅចំបងៗរួមមាន៖ ទីមួយ​គឺ​ដើម្បី​កសាង​ចំណេះ​ដឹង​អំពី​ផល​ប៉ះ​ពាល់​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​នៅ​កម្ពុជា និង​វិធី​សាស្ត្រ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​។ គោល​ដៅ​ទីពីរ​គឺ​កា​រវិ​និយោគ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី បច្ចេក​ទេស​ បច្ចេក​វិទ្យា​ទំនើប​ៗ និង​ការ​​អ​នុវត្ត​វិស្វ​កម្ម​សម្រាប់​​ភាព​ធន់​នឹង​អាកាសធាតុ។

គោលបំណងជារួម

ការគ្រប់គ្រងរបៀងជីវៈចម្រុះប្រកបដោយចីរភាពក្នុងខេត្តកោះកុង និងមណ្ឌលគិរី

លទ្ធផលរំពឹងទុក

  • ពង្រឹងស្ថាប័ន និងសហគមន៍ ដើម្បីគ្រប់គ្រងរបៀងជីវៈចម្រុះ
  • ស្តារ ការពារ និងថែរក្សារបៀងជីវៈចម្រុះ
  • លើកកម្ពស់ជីវភាព និងគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចក្នុងភូមិ និងឃុំគោលដៅ
     

ទីកន្លែង

កោះកុង និងមណ្ឌលគិរី

អ្នកទទួលផល

៤ ៣០០ គ្រួសារ ឬ២០ ០០០នាក់ (៨០%ជាស្ត្រីត្រូវបានបណ្តុះបណ្តាលធ្វើឱ្យប្រសើរឡើង​ផលិត​​​កម្ម​​ដំណាំ​​ជុំវិញ​​ផ្ទះ និង​​​ការ​​​អភិរក្ស​​​ទឹក​​។ ៤០% ជា​ស្ត្រី​ត្រូវ​បាន​បណ្តុះ​​បណ្តាល​​ពីប្រពល​វប្ប​កម្ម​ដំណាំស្រូ​វ​។ ៥០​% ជា​ស្ត្រី​ចូលរួមក្នុងការដាំដើមកោងកាង)។

វិធីសាស្រ្ត

  • ការសាងសង់ស្រះស្តុកទឹកភ្លៀង និងប្រព័ន្ធស្រោចស្រពដំណក់ទឹកសម្រាប់ផលិតកម្មដំណាំមានតម្លៃពាណិជ្ជកម្មខ្ពស់ក្នុងខេត្តកោះកុង និងមណ្ឌលគិរី
  • ការណែនាំពីដំណាំដែលធន់នឹងគ្រោះរាំងស្ងួត
  • រៀបចំប្រព័ន្ធធារាសាស្រ្ត និងបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវក្នុងខេត្តមណ្ឌលគិរី
  • រៀបចំទំនប់ការពារទឹកប្រៃ និងជ្រើសរើសពូជដំណាំដែលធន់នឹងទឹកប្រៃក្នុងខេត្តកោះកុង
  • រៀបចំការបន្ស៊ាំផ្អែកលើប្រព័ន្ធអេកូឡូស៊ីដើម្បីបង្កើនគម្របព្រៃឈើ  គុណភាពដី និងគ្រប់គ្រងទឹក តាមរយៈការរៀបចំទំនប់បង្ហៀរទឹក និងការវិនិយោគ ក្នុងខេត្តមណ្ឌលគិរ