រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី​បានរៀបចំសិក្ខាសាលាស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ដល់​​អ្នកពាក់ព័ន្ធ​នានា​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ភ្នំពេញ កាលពីថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩​ ខែមករា ឆ្នាំ​២០២០។

សិក្ខាសាលា​នេះ មានការបង្ហាញលើប្រធានបទសំខាន់ជាច្រើន ក្នុងនោះក៏មានការធ្វើបទបង្ហាញអំពី​ ក្របខណ្ឌ​គតិយុត្តជាតិ និង​អន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និង​សមាហរណកម្មសមភាពយេនឌ័រ ដោយ​មន្រ្តី​​កម្មវិធី​​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាសធាតុកម្ពុជា (CCCA)ផងដែរ។ ខ្លឹមសារសំខាន់នៃបទបង្ហាញនេះ គឺជាមូលដ្ឋាន​ក្នុង​ការរៀបចំផែនការ និងថវិកាដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយេនឌ័រ៕

ទាញយកឯកសារ

  • Share on Social Media