ដោយលោក គ្រីស្តីន ហួរសើ អ្នកអនាគតនិយម
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០
បន្ទាប់ពីធ្វើការវិភាគទិន្នន័យចាប់ពីទសវត្សឆ្នាំ១៩៥០ ដល់ ឆ្នាំ២០១៩ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយបានកំណត់ថាសីតុណ្ហភាពជាមធ្យមនៃមហាសមុទ្រពិភពលោកក្នុងឆ្នាំ២០១៩ គឺ ០.០៧៥ អង្សាសេ (០.១៣៥អង្សាហ្វារិនហៃ) ខ្ពស់ជាងមធ្យមភាគឆ្នាំ១៩៨១-២០១០។បើតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រដែលបានចេញផ្សាយក្នុងសៀវភៅ Advances in Atmospheric កាលពីថ្ងៃចន្ទនេះថា ប្រហែលមិនមែន កម្តៅកើនឡើងច្រើននោះទេ ប៉ុន្តែដោយសារតែ ទំហំមហាសមុទ្រកាន់តែធំពោលគឺសូម្បីតែការកើនឡើងនៃកម្តៅមានកម្រិតទាបក៏ដោយក៏ត្រូវការលំហូរកំដៅមានតម្លៃរហូតដល់228sextillionJoules។នេះជាចំនួនមួយដែលពិបាកក្នុងការធ្វើបរិការណ៍ ដូច្នេះអ្នកវិទ្យាសាស្រ្តម្នាក់ក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រដែលគាំទ្រការសិក្សានេះ បានគណនាតាមគណិតវិទ្យាដោយដាក់បញ្ចូលទៅក្នុងគំនូសតាងផ្ទុះមួយតាមរយៈធ្វើការប្រៀបធៀបវាទៅនឹងបរិមាណថាមពលដែលបានបញ្ចេញដោយគ្រាប់បែកបរមាណូដែលទាហានសហរដ្ឋអាមេរិក បានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥។ លោក លីជីង ចេង ដែលមកពីវិទ្យាស្ថានវិទ្យាសាស្រ្តចិនបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាផ្ទុះឡើងដោយថាមពលប្រហែល ៦៣.០០០.០០០.០០០.០០០ ជូល» បន្ទាប់មក លោក ចេង បន្តថា «បរិមាណកម្តៅដែលមាននៅក្នុងមហាសមុទ្រពិភពលោកក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះស្មើនឹងការផ្ទុះគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាចំនួន ៣.៦ ពាន់លានគ្រាប់។» កម្រិតមធ្យមនេះលើសពីកំលាំងថាមពលនៃ នៃគ្រាប់បែកហ៊ីរ៉ូស៊ីម៉ាចំនួន ៤ដង ដែលចូលទៅក្នុងមហាសមុទ្ររៀងរាល់វិនាទីក្នុងរយៈពេល ២៥ឆ្នាំ។ ប៉ុន្តែបញ្ហាកាន់តែធ្ងន់ធ្ងរនោះនៅត្រង់ថា អាត្រានៃការកើនឡើងនៃកម្តៅនេះគឺមានការប្រែប្រួលក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ ពោលគឺកំពុងតែកើនឡើងៗ។
លោក ចន អាប្រាហាម មកពីសាកលវិទ្យាល័យថូម៉ាសនៃរដ្ឋមីនីសូតាបាននិយាយថា នៅឆ្នាំ២០១៩ ការកើនឡើងកម្តៅនៃមហាសមុទ្រគឺស្មើនឹងកម្តៅគ្រាប់បែកហ៊ីរ៉ូស៊ីម៉ាប្រហែល ៥ដង នៅរៀងរាល់វិនាទី ទាំងពេលថ្ងៃនិងយប់ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។លោក ចន អាប្រាហាម បន្តថា ហើយក្នុងករណីដែលគ្រាប់បែកបរមាណូនៅតែពិបាកក្នុងការរកឯកតាមកធ្វើការប្រៀបធៀបនោះ យើងអាចធ្វើការប្រៀបធៀបថាអាត្រាកម្តៅនៅឆ្នាំ២០១៩ គឺ ស្មើនឹងចំនួនមនុស្សម្នាក់ៗនៅលើផែនដីដែលយកម៉ាស៊ីនផ្លុំសក់ចំនួន ១០០ ទៅផ្លុំមហាសមុទ្រជាប្រចាំ។ លោក ចន បន្ថែមថា “ ពាក្យបច្ចេកទេសកាន់តែសាមញ្ញគឺ «តោនក្នុងឯកតាថាមពល»(s***-ton of energy) ហើយពាក្យនេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថានរួចទៅហើយ។» ទឹកកកកំពុងតែរលាយលឿនជាងធម្មតាដែលបណ្តាលឱ្យបានបណ្តាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់។ បរិមាណសត្វដូហ្វិន និងសត្វមានជីវិតនៅសមុទ្រដ៏ទៃទៀតកំពុងថយចុះដោយសារពួកវាមិនអាចសម្របខ្លួនបាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយបរិមាណទឹករំហួតទៅក្នុងបរិយាកាសដោយសារ កម្តៅបានជះឥទ្ធិពលអវិជ្ជមានដល់ផែនដីយើងដែរ។លោក ចន អាប្រាហាម បានប្រាប់ថា «វាធ្វើឱ្យខ្យល់ព្យុះ និងព្យុះទីហ្វុងកាន់តែខ្លាំងជាងមុន ហើយវាធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាមុន។»
«វាធ្វើឱ្យអាកាសធាតុរបស់យើងស្ថិតនៅភាពជា steroids ។» ហើយសូមចាំថាអត្រាកម្តៅកំពុងកើនឡើងមានន័យថារាល់នៅពេលដែលយើងពន្យារពេលក្នុងការចាត់វិធានការ ឬក៏កាត់បន្ថយកំដៅផែនដីនោះស្ថានភាពកម្តៅនឹងកាន់តែអាក្រក់ទៅៗ។
ប្រភព: https://www.sciencealert.com/