1. ក្រុមប្រឹក្សាភិបាលរបស់មូលនិធិអាកាសធាតុបៃតងបានអនុម័តគម្រោងអាកាសធាតុថ្មី ប្រមាណ ៦០០លានដុល្លារអាម៉េរិក បន្ទាប់ពីលោកស្រី Mafalda Duarte ត្រូវបានតែងតំាងជានាយកប្រតិបត្តិ។
  2. កិច្ចប្រជុំលើកទី៣៥ របស់ក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង បានបញ្ចប់ដោយ ការអនុម័តហិរញ្ញប្បទានអាកាសធាតុថ្មីជាង ៥៨៧.៧ លានដុល្លារអាម៉េរិក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយ​នឹងការជ្រើសរើសនាយកប្រតិបត្តិថ្មី។
  3. លោកស្រី Mafalda Duarte​ ត្រូវបានជ្រើសរើសជានាយកប្រតិបត្តិបន្តវេនសម្រាប់មូលនិធិអាកាសធាតុបៃតង ដោយមានលោក Henry Gonzalez ដែលជានាយករងប្រតិបត្តិបច្ចុប្បន្ន ត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តោះអាសន្ន រហូតដល់លោកស្រី Duarte ចូលកាន់តំណែងជាផ្លូវការ។ លោក Yannick Glemarec ​បានបញ្ចប់អាណត្តិរយៈពេល៤ឆ្នំារបស់ខ្លួននៅថ្ងៃទី​២ ខែមេសា ឆ្នំា២០២៣។
  4. ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចុងក្រោយ ​ លោក Glemarec​ បានមានប្រសាសន៍ថា «វាជាកិត្តិយសក្នុងការដឹកនំាមូលនិធិអាកាសធាតុបៃតង និងសហការីទាំងអស់ក្នុងអំឡុងពេល ៤ឆ្នំាកន្លងមកនេះ ដើម្បីការអភិវឌ្ឍនិងវឌ្ឍនភាពរបស់អង្គភាព។​ ក្នុងអាណត្តិនេះ មូលនិធិអាកាសធាតុបៃតងបានក្លាយជាមជ្ឈមណ្ឌលស្ថាបត្យកម្មហិរញ្ញប្បទានអាកាសធាតុ ជាមួយនឹងដៃគូសហការអនុវត្តន៍ទាំងក្នុងវិស័យសាធារណៈ និងឯកជនជាង ២០០ស្ថាប័ន ដែល​នឹង​ដោះស្រាយឧបសគ្គសម្រាប់​ការ​វិនិយោគ និង​បង្កើន​ហិរញ្ញប្បទាន​បន្ថែមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍»។
  5. លោកបានបន្ថែមទៀតថា «ខ្ញុំរីករាយណាស់ដែលលោកស្រី Mafalda ត្រូវបានតែងតំាងបន្តវេនពីខ្ញុំ។ លោកស្រី Mafalda នឹងនំាយកនូវបទពិសោធន៍ក្នុងការគ្រប់គ្រងមូលនិធិអាកាសធាតុមកកាន់មូលនិធិអាកាសធាតុបៃតង ដែលអនុញ្ញតឱ្យអង្គភាពបន្តដំណើរការលូតលាស់ក្នុងអាណត្តិថ្មីនេះ និងដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាក្នុងការបញ្ចៀសវិបត្តិអាកាសធាតុ»។
  6. កិច្ចប្រជុំលើកដំបូងនេះត្រូវបានធ្វើឡើងក្រោមការដឹកនំារបស់សហប្រធានក្រុមប្រឹក្សាភិបាលថ្មីលោក Nauman Bashir Bhatti​ នៃប្រទេសប៉ាគីស្ថាន និងលោកស្រី Victoria Gunderson​ នៃសហរដ្ឋអាម៉េរិក ជាលើកទី១ ក្នុងឆ្នាំ២០២៣។
  7. លោកសហប្រធាន Nauman Bashir Bhatti​ បានបន្ថែមទៀតថា «គម្រោងដែលបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ គឺជាសារដ៏មានសារៈសំខាន់ទោះបីជាមានបញ្ហាប្រឈមច្រើនជាសកលក៏ដោយ ក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតងប្តេជ្ញា ក្នុងការចូលរួមក្នុងកិច្ចការងារអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តល់ឱ្យនូវធនធានហិរញ្ញប្បទានដ៏សំខាន់ ស្របពេលធានាឱ្យបាននូវការព្យាករណ៍ទុកជាមុន ល្បឿន និងទំហំនៃការឆ្លើយតប។ ក្រុមប្រឹក្សាភិបាលទន្ទឹងរង់ចំាការសហការការងារ ប្រកបដោយភាពវិជ្ជមានជាមួយលោកស្រី Mafalda ដើម្បីគំាទ្រដល់ការអភិវឌ្ឍមូលនិធិក្នុង​ឆ្នាំដ៏មាន​សារៈសំខាន់នេះ»។
  8. លោកស្រីសហប្រធាន  Victoria Gunderson មានប្រសាសន៍ថា «គម្រោងដែលបានអនុម័តទំាង នេះ ស្របពេលនឹងការឡើងកាន់តំណែងនាយកប្រតិបតិ្តថ្មីបង្ហាញថា មូលនិធិអាកាសធាតុបៃតងកំពុងបន្តអាណត្តិរបស់ខ្លួនដើម្បីផ្តល់នូវតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ការពិភាក្សាប្រកបដោយខ្លឹមសារយ៉ាងសំខាន់ ដែលយើងបានធ្វើនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គឺជាសក្ខីភាពនៃការរីកចម្រើនជាបន្តបន្ទាប់ និងការវិវត្តនៃអង្គភាព ក៏ដូចជាការអភិវឌ្ឍផ្សេងទៀត។ ក្រុមប្រឹក្សាភិបាលនឹងបន្តសហការជាមួយលោកស្រី Mafalda ក្នុងកិច្ចការងារនេះបន្តទៀត»។
  9. កិច្ចប្រជុំនេះបានអនុម័តមូលនិធិអាកាសធាតុជាង ៥៨៧ លានដុល្លារអាម៉េរិក លើគម្រោងអាកាសធាតុចំនួន៧។ គម្រោងទំាងនេះរួមមាន៖ ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហ្វីលីពីន​ បូលីវី កូឡុំប៊ី ក៏ដូចជាគម្រោងថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធដែល ធន់នឹងអាកាសធាតុ ដែលអនុវត្តនៅតាមប្រទេសជាច្រើនទៀត។​
  10. កិច្ចព្រមព្រៀងគម្រោងចំនួន ៤ (កិច្ចព្រមព្រៀងមូលនិធិគម្រោង) ត្រូវបានចុះហត្ថលេខា នៅក្រៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាល បន្ទាប់ពីបានអនុម័តដើម្បីធានាថាគម្រោងទំាងនោះនឹងចាប់ផ្តើមអនុវត្តសកម្មភាពរបស់ខ្លួន។ សម្រាប់ព័ត៌មានលម្អិត នៃគម្រោងដែលបានអនុម័តមានដូចខាងក្រោម។
  11. សម្រាប់គម្រោងថ្មីៗដែលបានអនុម័ត មូលនិធិអាកាសធាតុបៃតងបានវិនិយោគ ចំនួន ២១៦ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ១២ពាន់លានដុល្លារអាម៉េរិក ក្រោមធនធានមូលនិធិអាកាសធាតុបៃតង និងទឹកប្រាក់ប្រមាណ ៤៥ពាន់លានដុល្លារអាម៉េរិក ទៀតស្ថិតក្រោមការគ្រប់គ្រង នៅពេលរួមបញ្ចូលសហហិរញ្ញប្បទាន(co-financing)។  
  12. ក្រុមប្រឹក្សាភិបាលក៏បានអនុម័តការទទួលស្គាល់ អង្គការអភិរក្សធម្មជាតិ (The Nature Conservancy) ដែលមានទីតំាងនៅសហរដ្ឋអាម៉េរិក និងការទទួលស្គាល់ឡើងវិញ មជ្ឈមណ្ឌលការប្រែប្រួល អាកាសធាតុសហគមន៍ការ៉ាប៊ីន (Caribbean Community Climate Change Center) ដែលមានទីតំាងនៅបែលលីស ក៏ដូចជាធនាគារ អភិវឌ្ឍន៍អន្តរអាម៉េរិក នៅសហរដ្ឋអាម៉េរិក។ មូលនិធិអាកាសធាតុបៃតងត្រូវបានទទួលស្គាល់ពីស្ថាប័នចំនួន ១១៤ រួមទំាង ៧២ អង្គភាព ទំាងថ្នាក់តំបន់ និងថ្នាក់ជាតិ។
  13. ក្រុមប្រឹក្សាភិបាលបានទទួល​ការធ្វើបច្ចុប្បន្នភាពលើមូលនិធិដែលកំពុងដំណើរលើកទី២ (Second Replenishment) ដោយលោកបណ្ឌិត Mahmoud Mohieldin ដែលត្រូវបានតែងតំាងជាអ្នកសម្របសម្រួលលើដំណើរការនេះ។ ដំណើរការនេះនឹងត្រូវបញ្ចូលក្នុងសន្និសីទនៅក្នុងខែតុលា នៅពេលដែលការរួមចំណែកដល់មូលនិធិអាកាសធាតុបៃតងថ្មីត្រូវបានបង្កើតឡើងជាផ្លូវការ។​
  14. ក្រុមប្រឹក្សាភិបាលជ្រាបអំពីបច្ចុប្បន្នភាពលើក្របខ័ណ្ឌការគ្រប់គ្រងហានិភ័យ របស់មូលនិធិ និងផែនការយុទ្ធសាស្រ្តដែល​បាន​ធ្វើបច្ចុប្បន្នភាព ​ ២០២៤-២០២៧ ដែលនឹងអនុម័តនៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់។ ចំណុចដែលគួរឱ្យកត់សម្គាល់ផ្សេងៗទៀត មាន​ដូចជាបទបង្ហាញដោយអង្គភាពវាយតម្លៃឯករាជ្យលើរបាយការណ៍ចុងក្រោយនៃការត្រួតពិនិត្យការអនុវត្តបន្ទាប់បន្សំរបស់មូលនិធិអាកាសធាតុបៃតង និងសំណើទៅកាន់លេខាធិការដ្ឋានដើម្បីរៀបចំសំណើគម្រោងស្តីពី ការផ្តល់ហិរញ្ញប្បទាន ដល់​ការទូទាត់សម្រាប់​គម្រោងរេដបូកដោយផ្អែកទៅលើហិរញ្ញ្ញ្ញប្បទាននៃការទូរទាត់និងពិនិត្យលទ្ធផលសម្រាប់​ក្រុមប្រឹក្សាភិបាលក្នុងការពិចារណា និងអនុម័តនៅចុងឆ្នំានេះ។
  15. កិច្ចប្រជុំបានបញ្ចប់ទៅជាមួយនឹងការអបអរសាទរ និងកោតសរសើរ ដល់លោក Glemarec ដោយសហប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ការដឹកនំារបស់លោក និងការរួមចំណែករបស់លោកក្នុងមូលនិធិនេះ។
  16. កិច្ចប្រជុំមូលនិធិអាកាសធាតុបន្ទាប់នឹងងធ្វើឡើងនៅថ្ងៃទី១០ដល់១៣ ខែកក្កដា ឆ្នំា២០២៣ នៅទីក្រុងIncheon ប្រទេសកូរ៉េខាងត្បូង។

គម្រោងទំាង៧ ដែលបានអនុម័តនៅក្នុង​កិច្ច​ប្រ​ជុំមានដូចខាងក្រោម៖

FP199: ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាព ដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍ នៅភាគខាងជើងបឹងទន្លេសាបជាមួយនឹងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ នៅកម្ពុជា

FP200:​ ការពង្រីកការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នពីប្រទេសឡាវ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការគ្រប់គ្រងតំបន់ទេសភាពព្រៃឈើប្រកបដោយនិរន្តរភាព (គម្រោងទី២) ជាមួយ GIZ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

FP201:​​​​​​ ការបន្សុំាក្នុងការធ្វើកសិកម្មក្នុងប្រទេសហ្វីលីពីន នឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រទេសហ្វីលីពីន

FP202:​​​ ការបង្កើននូវភាពធន់នឹងអាកាសធាតុដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី  សម្រាប់សហគមន៍ជនបទដែលងាយរងគ្រោះ នៅក្នុងតំបន់ Valles  នៃរដ្ឋ Bolivia ជាមួយនឹងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រទេស Bolivia

FP203:​ បេតិកភណ្ឌកូឡុំប៊ី៖ ការរួមចំណែកជាអតិបរមាក្នុងការគ្រប់គ្រងប្រកបដោយនិរន្តរភាពតំបន់ទេស​ភាពក្នុងប្រទេស កូឡុំប៊ី សម្រាប់ការសម្រេចបាននូវគោលដៅអាកាសធាតុ ជាមួយនឹងមូលនិធិសត្វព្រៃពិភពលោក ក្នុងប្រទេស​កូឡុំប៊ី

FP204: កិច្ចផ្តួចផ្តើមក្នុងការកាត់បន្ថយហានិភ័យថាមពលកកើតឡើង​វិញ​ប្រ​កបដោយចីរភាព (ដំណាក់កាលទី២ ផ្តោតទៅលើភាពធន់) ជាមួយនឹងធនាគារពិភពលោកក្នុងប្រទេស​  Ethiopia, Guinea-Bissau, Indonesia, Kyrgyzstan, Mongolia, Seychelles, Somalia, Tajikistan and Tunisia.

FP205: មូលនិធិហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ជាមួយអាជីវកម្មហិរញ្ញប្បទានអាហ្រ្វិក ក្នុងប្រទេស Benin, Cameroon, Chad, Côte d’Ivoire, Democratic Republic of the Congo (the), Djibouti, Gabon, Gambia (the), Ghana, Guinea, Kenya, Mali, Mauritania, Namibia, Nigeria, Rwanda, Sierra Leone, Togo and Zambia.

គម្រោងតំណាងចំនួនសរុប ៥៨៧.៧ លានដុល្លារអាម៉េរិក ក្នុងមូលនិធិអាកាសធាតុបៃតង

  • Share on Social Media