រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំនៃនីតិវិធីប្រតិបត្តិរបស់ស្ថាប័នជាតិទទួលមូលនិធិអាកាសធាតុបៃតង  ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ។  វគ្គបណ្តុះបណ្តាលនេះមានគោលបំណងណែនាំអ្នកចូលរួមទាំងអស់បានយល់ដឹងអំពី នីតិវិធីនៃការផ្តល់លិខិតមិនជំទាស់ នីតិវិធីនៃការស្នើសុំធ្វើជាស្ថាប័នទទួលមូលនិធិដោយផ្ទាល់ ព្រមទាំងរបៀបសរសេរ និងវាយតម្លៃឯកសារទស្សនទាន ដើម្បីស្នើសុំមូលនិធិពីមូលនិធិអាកាសធាតុបៃតង។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួន៥០ រូប ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន៕



  • Share on Social Media