ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (CCCSP 2014-2023)_KH
- Date of publication: November 2013
- Author: RGC
- Language: Khmer, English
- Type: Document
- Page: 69
ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (CCCSP 2014-2023)
ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣(ផ.យ.ប.អ.ក.) ផ្តោតលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីលើកស្ទួយការអភិវឌ្ឍដោយចីរភាព ដែលយើងត្រូវប្រកាន់យកក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ឯកសារយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវក្របខ័ណ្ឌយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាសម្រាប់ដោះស្រាយបញ្ហាជាច្រើននៃការប្រែប្រួលអាកាសធាតុ តាមរយៈវិធានការបន្ស៊ាំ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអភិវឌ្ឍដោយបញ្ចេញកាបូនតិច។
ផ.យ.ប.អ.ក. មានទិសដៅជាយុទ្ធសាស្ត្រចំនួន ៨ ៖
១. លើកកម្ពស់ភាពធន់នឹងអាកាសធាតុ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង ទឹក និងថាមពល។
២. កាត់បន្ថយភាពងាយរងគ្រោះនៃវិស័យ តំបន់ យេនឌ័រនិងសុខភាពនៅចំពោះមុខការប្រែប្រួលអាកាសធាតុ។
៣. លើកកម្ពស់ភាពធន់នឹងអាកាសធាតុ នៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ (បឹងទន្លេសាប ទន្លេមេគង្គ តំបន់ឆ្នេរ តំបន់ខ្ពង់រាប។ល) ជីវៈចម្រុះ តំបន់ការពារធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌។
៤. លើកកម្ពស់ការកសាងផែនការ និងបច្ចេកវិទ្យាបញ្ចេញកាបូនតិច ដើម្បីគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព។
៥. ពង្រឹងសមត្ថភាព ចំណេះដឹង និងការយល់ដឹងសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
៦. លើកកម្ពស់ការចូលរួម និងកិច្ចគាំពារសង្គម តាមបែបបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការបាត់បង់ និងខូចខាត។
៧. ពង្រឹងស្ថាប័ន និងក្របខ័ណ្ឌការងារសម្របសម្រួល សម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុថ្នាក់ជាតិ។
៨. ពង្រឹងកិច្ចសហការ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់តំបន់ និងពិភពលោក។