ចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៤ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាននៅសណ្ឋាគារ Castle Bayview Resort and Spa ខេត្តកំពត។

លទ្ធផលនៃសិក្ខាសាលា

១)ការវិភាគពីស្ថានភាពនៃទិន្នន័យ និងព័ត៌មានបែបវិទ្យាសាស្ត្រទាក់ទងនឹងកាបួនពណ៌ខៀវ (ធ្វើបច្ចុប្បន្នភាពបញ្ជីអាទិភាពសំរាប់កិច្ចការស្រាវជ្រាវព្រៃកោងកាង ផ្កាថ្ម និងស្មៅ សមុទ្រនៅកម្ពុជា)ការស្ដារឡើងវិញកាបូនពណ៌ខៀវនៅតាមឆ្នេរសមុទ្រធ្វើឱ្យមានឱកាសដ៏សំខាន់មួយ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ការពារជីវៈចម្រុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ នៅតាមឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា។

២)ធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកពាក់ព័ន្ធកាបួនពណ៌ខៀវនៅកម្ពុជាដើម្បីបង្កើនឱកាសគោលនយោបាយ និងការអភិរក្សព្រៃកោងកាងសមុទ្រ រួមទាំងការធ្វើបច្ចុប្បន្នភាព NDC និង NBSAP និងផែនទីបង្ហាញផ្លូវកាបួនពណ៌ខៀវដែលមានសក្តានុពល/យុទ្ធសាស្ត្រជាតិ។

៣)ការវិភាគពីចន្លោះប្រហោង និងតម្រូវការ (សមត្ថភាព មូលនិធិ ទិន្នន័យ តម្រូវការវិទ្យាសាស្ត្រ និងការស្រាវជ្រាវ ការអភិវឌ្ឍគោលនយោបាយ) ស្តីពីកាបូនពណ៌ខៀវ។ដោយផ្តោតសំខាន់លើការកសាងសមត្ថភាព ហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រដល់អ្នកពាក់ព័ន្ធដែលនឹងចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០។  • Share on Social Media