ក.ជ.អ.ច. ជាស្ថាប័នរៀបចំគោលនយោបាយដែលបានបង្កើតឡើងនៅខែឧសភាឆ្នាំ២០១៥ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាង សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក.ជ.អ.ច. បង្កើតឡើងដោយបញ្ចូលនូវស្ថាប័នជាតិចំនួនបួន រួមមាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង និងលេខាធិការដ្ឋាន គណកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងលេខាធិការដ្ឋាន លេខាធិការដ្ឋានជីវសុវត្ថភាពជាតិ និងគណកម្មាធិកាជាតិគ្រប់គ្រងជីវចម្រុះជាតិ។
ក.ជ.អ.ច. រួមមានក្រសួង និងស្ថានប័នចំនួន៣៦ និងអភិបាលរាជធានី/ខេត្ត ចំនួន២៥ ជាសមាជិក។ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស និងមានរដ្ឋមន្រ្តីក្រសួងបរិស្ថានជា ប្រធាន ក.ជ.អ.ច. ។ អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. គាំទ្រដល់ដំណើការរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមការដឹកនាំដោយផ្ទាល់របស់គណៈកម្មាធិការប្រតិបត្តិ ក.ជ.អ.ច. ដែលមានសមាជិកចំនួន១២រូប ដែលមានសមាសភាពមកពីក្រសួង/ស្ថាប័នជាសមាជិកសំខាន់ៗ របស់ ក.ជ.អ.ច.ដោយមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាននៃគណៈកម្មាធិការប្រតិបត្តិ។
បច្ចុប្បន្ន ក.ជ.អ.ច. កំពុងបន្តធ្វើឱ្យមានភាពរីកចម្រើនដ៏អស្ចារ្យលើការបង្កើតក្របខណ្ឌច្បាប់និងគោលនយោបាយដ៏មាំដើម្បីជួយកម្ពុជាឆ្ពោះទៅរកភាពកាន់តែចីរភាព ប្រសិទ្ធភាពធនធាន ធន់នឹងអាកាសធាតុ និងការអភិវឌ្ឍបញ្ចេញកាបូនទាប។ បន្ថែមពីនេះ ក.ជ.អ.ច. បានខិតខំប្រឹងប្រែងពង្រឹងការសម្របសម្រួលលើសកម្មភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា និងលើកកម្ពស់ការឆ្លើយតបឱ្យកាន់តែខ្លាំងក្លាឡើង ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដោយរាប់បញ្ចូលទាំងការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤២០២៣ ផែនការសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុតាមវិស័យ និងក្របខណ្ឌហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ។