កម្មវិធីយុទ្ធសាស្ត្រ​សម្រាប់ភាពធន់នឹងអាកាសធាតុ

ជីវប្រវត្តិ

កម្ពុជា​​​ជា​​ប្រ​ទេស​​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ដែល​​ងាយ​​រង​​គ្រោះ​​ជាង​​គេ​​លើ​​ពិ​ភព​លោក​​​​ពី​​​ផល​​​ប៉ះ​ពាល់​​ការ​​​ប្រែ​​​ប្រួល​អា​​​កាស​​​ធាតុ​​។​ ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​ការ​​ប្រែ​​ប្រួល​​អា​​កាស​​ធាតុ​​ រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​​​កិច្ច​​​សហ​ការ​​ជា​​មួយ​​ដៃ​​គូ​​​អភិវឌ្ឍន៍​ កំ​ពុង​​អនុវត្ត​​កម្ម​​វិ​ធី​​​យុទ្ធ​​សា​ស្ត្រ​​សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ (​SPCR​)​ ​ដោយ​​គាំ​​ទ្រ​ថវិកា​​ពី​មូល​​និធិវិ​និ​​យោគ​​អា​កាស​​ធាតុ​។ កម្ម​វិ​​ធី​ SPCR ផ្តោត​​លើ​២​​គោល​​ដៅ​​ដើម្បី​​ជម្រុញ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​។ គោលដៅចំបងៗរួមមាន៖ ទីមួយ​គឺ​ដើម្បី​កសាង​ចំណេះ​ដឹង​អំពី​ផល​ប៉ះ​ពាល់​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​នៅ​កម្ពុជា និង​វិធី​សាស្ត្រ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​។ គោល​ដៅ​ទីពីរ​គឺ​កា​រវិ​និយោគ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី បច្ចេក​ទេស​ បច្ចេក​វិទ្យា​ទំនើប​ៗ និង​ការ​​អ​នុវត្ត​វិស្វ​កម្ម​សម្រាប់​​ភាព​ធន់​នឹង​អាកាសធាតុ។

គោលបំណងជារួម

ដើម្បី​បញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍។

លទ្ធផលរំពឹងទុក

លទ្ធផលរំពឹងទុករបស់ TA គឺថានឹងមានជានិរន្តនូវ​សមត្ថភាពស្ថាប័ន និងផ្នែកបច្ចេកទេស ក្នុងការរួមបញ្ចូលការបន្ស៊ាំ​ទៅក្នុងផែនការអភិវឌ្ឍ។ ជាពិសេស ចុងក្រោយ TA សង្ឃឹម​ទទួលបាន:

(i) ឧបករណ៍ត្រួតពិនិត្យហានិភ័យនឹងត្រូវបានអនុវត្តជាប្រចាំសម្រាប់គម្រោងក្នុងប្រព័ន្ធធារាសាស្ត្រ ការការពារទឹកជំនន់ កសិកម្មជីវចំរុះ ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យ និងការអភិវឌ្ឍទីក្រុង។
(ii) ការវាយតម្លៃភាពងាយរងគ្រោះ (VAs) ដែលបញ្ចូលព័ត៌មានអាកាសធាតុនឹងត្រូវអនុវត្តសម្រាប់គម្រោងដែលត្រូវបានកំណត់ថាមានហានិភ័យនៅក្នុងវិស័យសំខាន់ៗ។

គម្រោងពាក់ព័ន្ធ

១. បង្កើនភាពធន់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងមុខជំនួញផ្តោតលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
២. បង្កើនភាពធន់នឹងអាកាសធាតុលើវិស័យកសិកម្មក្នុងខេត្តកោះកុង និងមណ្ឌលគិរី
៣. បង្កើនការគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងខេត្តពោធិ៍សាត់
៤. ផ្លូវធន់នឹងអាកាសធាតុក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងកំពង់ស្ពឺ
៥. ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទធន់នឹងអាកាសធាតុក្នុងខេត្តកំពង់ចាម 
៦. ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុនៅសេដ្ឋកិច្ចក្រុងរបៀងខាងត្បូងបាត់ដំបង បាវិត អ្នកលឿង និងប៉ោយប៉ែត
៧. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធន់នឹងទឹកជំនន់នៅក្រុងពោធិ៍សាត់ និងក្រុងកំពង់ឆ្នាំង
៨. ការប្រមូលទឹកភ្លៀង និងប្រព័ន្ធស្រោចស្រពដំណក់ទឹកសម្រាប់ផលិតកម្មដំណាំមានតម្លៃពាណិជ្ជកម្មខ្ពស់នៅកម្ពុជា