កម្ពុជាបានរៀបចំយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ លើកដំបូងនៅឆ្នាំ២០០១ និងបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៦។
យុទ្ធសាស្រ្តនិងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ ឆ្នាំ២០១៦ (NBSAP-2016) មាន ២៤ប្រធានបទ ស្ថិតក្រោមសសរស្តម្ភបី៖ ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ជីវៈចម្រុះដោយចីរភាព និងលក្ខខណ្ឌអំណោយផលដល់ការអនុវត្ត។សមិទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពី ជីវៈចម្រុះ រហូតដល់ឆ្នាំ២០១៨ មានជាអាទិ៍៖
- កសាងសមត្ថភាពមន្រ្តី និងស្ថាប័ន និងបញ្ជ្រាបជីវៈចម្រុះ និងជីវសុវត្ថិភាពតាមវិស័យពាក់ព័ន្ធ
- អនុវត្តសកម្មភាពអភិរក្សក្រៅដែនធម្មជាតិ
- ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ ជនជាតិដើមភាគតិច សាធារណជន វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការគ្រប់គ្រង និងអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្ថិភាព
- ពង្រីកតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ
- រៀបចំ និងអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្ត និងអាទិភាពជាតិ ដែលពាក់ព័ន្ធនឹងជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្ថិភាព
- កៀរគរធនធានសម្រាប់អនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ
- បង្កើត និងដាក់ឱ្យប្រើប្រាស់យន្តការសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មានជីវៈចម្រុះ (CHM) និងប្រព័ន្ធទិន្នន័យជីវៈចម្រុះជាតិ
- លើកកម្ពស់ការអប់រំដល់សាធារណជនអំពីសារៈសំខាន់ និងតម្លៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី
- ផ្តល់សច្ចាប័នលើពិធីសារណាហ្គោយ៉ាស្តីពីសិទ្ធិទទួលផលពីធនធានពន្ធុ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុដោយស្មើភាព និងសមធម៌ និងពិធីសារបន្ថែមណាហ្គោយ៉ា-កូឡាឡាំពួរស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាត
- លើកកម្ពស់កិច្ចសហការវិទ្យាសាស្រ្ត ភាពជាដៃគូ និងកសាងបណ្តាញការងារសិក្សាស្រាវជ្រាវប្រភេទសត្វ រុក្ខជាតិ និងវាយតម្លៃមុខងារ និងតម្លៃរបស់ប្រព័ន្ធអេកូឡូស៊ី