រឿងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត ភាគទី១

រឿងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត ត្រូវបានផលិតឡើងដោយក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាឆ្នាំ២០២២ ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ #CCCA3 រឿងនេះបែងចែកចេញជាបីភាគ ដោយប្រៀបធៀបការរស់នៅរបស់គ្រួសារចំនួន២ ដែលជាប់របងនឹងគ្នា។ តួអង្គវណ្ណដា (ស្ថិតក្នុងគ្រួសារមួយ) ជាកុមារខ្ជិលត្រអូសក្នុងការសិក្សា និងមិនគិតគូរអំពីបញ្ហាបរិស្ថាន សុខភាព និងជួយការងារផ្ទះឡើយ។ ខុសពីវណ្ណដា តួអង្គធីតា (ស្ថិតក្នុងគ្រួសារមួយផ្សេងទៀត)គឺជាកុមារី​ ដែលស្រលាញ់ការសិក្សា ចេះជួយការងារឪពុកម្តាយ និងស្រលាញ់បរិស្ថាន។ល។

លុះកាលវេលា កុមារា វណ្ណដា និងកុមារី ធីតា បានចម្រើនពេញវ័យចូលរៀននៅកម្រិតមធ្យមសិក្សា។ យ៉ាងណាមិញ កុមារាវណ្ណដា នៅតែខ្ជិលត្រអូស និងមិនសូវគិតគូរអំពីបរិស្ថាន និងជួយទំនុកបម្រុងឪពុកម្តាយឡើយ។ ងាកមកឪពុកវណ្ណដាវិញ អត្តចរិកគាត់មិនសូវខុសគ្នាពីវណ្ណដា ប៉ុន្មានឡើយ គាត់មិនខ្វល់ពីការរៀបចំគ្រួសារ បញ្ហាអនាម័យឡើយ ដោយគាត់តែងតែដុតសំរាម និងសំណល់ប្លាស្ទិកស្ទើររៀងរាល់ថ្ងៃ ជាចុងក្រោយបញ្ហាទាំងអស់នេះ គឺធ្លាក់ទៅលើប្រពន្ធរបស់គាត់វិញ។ ងាកមកឪពុករបស់វណ្ណដា គាត់ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយគិតគូរអំពីការសិក្សារបស់កូន សុខុមាលភាពគ្រួសារ និងបរិស្ថាន។ គាត់មិនដែលដុតសំរាមផ្តេសផ្តាសនោះឡើយ ហើយរាល់សំណល់ផ្ទះបាយគាត់តែងតែញែកដើម្បីធ្វើជាជីសម្រាប់ដាំដំណាំជាដើម។ គ្រួសាររបស់គាត់កាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។

តម្លៃអប់រំ

យើងទាំងអស់គ្នាជាផ្នែកមួយយ៉ាងចម្បងដែលបណ្តាលឱ្យមានការបំផ្លាញបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់និងទុកដាក់សំរាម មិនបានត្រឹមត្រូវ ការប្រើប្រាស់ថាមពលអគ្គិសនីមិនសន្សំសំចៃ ការប្រើប្រាស់ជីគីមី ការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់យានយន្តជាដើម។

ហេតុនេះ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុតាមរយៈ ការចូលរួមដាំដើមឈើ ប្រើប្រាស់ជីធម្មជាតិ សន្សំសំចៃថាមពល ប្រើប្រាស់ថាមពលកកើតឡើងវិញ (សូឡា) ប្រើប្រាស់យាន្តយន្តអគ្គិសនី ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអប់រំ ផ្សព្វផ្សាយពីសកម្មភាពមេត្រីបរិស្ថានដើម្បីឲ្យបរិស្ថានរបស់យើងស្រស់បំព្រង។

«ភូមិឋានស្អាត ការរស់នៅស្អាត សុខភាពល្អ សហគមន៍បវរ ប្រជាជនរុងរឿង» ផ្ទាំងលោតចុងក្រោយ

តើជីវតរបស់គ្រួសារវណ្ណដា និងធីតាទៅជាយ៉ាងណា? សូមទស្សនា ខ្សែរឿង ការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត

  • Date of publication: December 2022
  • Author: Department of Climate Change and Cambodia Climate Change Alliance
  • Language: Khmer
  • Type: Video
  • Length: 13 mins 32 sec