ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទធន់នឹងអាកាសធាតុក្នុងខេត្តកំពង់ចាម ជាផ្នែកមួយនៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី២
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
សុវត្ថិភាព ភាពធន់នឹងអាកាសធាតុ និងបណ្តាញផ្លូវដែលអាចឱ្យធ្វើដំណើរបានគ្រប់រដូវកាល
លទ្ធផលរំពឹងទុក
- កែលម្អផ្លូវជនបទទៅជាផ្លូវដែលធន់នឹងអាកាសធាតុ
- ការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវជនបទ
- សុវត្ថិភាពផ្លូវជនបទ និងកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង
- តភ្ជាប់បណ្តាកោះក្នុងទន្លេមេគង្គ
ទីកន្លែង
កំពង់ចាម, ត្បូងឃ្មុំ, តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងកំពង់ធំ
អ្នកទទួលផល
១០០ ០០០នាក់ (ស្ត្រី ៥១ ០០០នាក់)
វិធីសាស្រ្ត
- សាងសង់ផ្លូវ និងកំពង់ចម្លងដើម្បីធន់នឹងអាកាសធាតុ
- ដាក់បញ្ចូលហានិភ័យអាកាសធាតុទៅក្នុងគោលនយោបាយ និងប្រតិបត្តិការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- រៀបចំផែនទីងាយរងគ្រោះដើម្បីណែនាំការប្រតិបត្តិការថែទាំផ្លូវជនបទ
- រៀបចំបង្កើតឯកសារណែនាំដាក់បញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងផែនការ ការរៀបចំបទដ្ឋាន និងការថែទាំផ្លូវ
- បណ្តុះបណ្តាលពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធជនបទ
- បង្កើតក្របខណ្ឌការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធគ្រប់គ្រងសង្គ្រោះបន្ទាន់សហគមន៍ដើម្បីបង្កើនភាពធន់
- បង្កើតក្របខណ្ឌការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និង
- សកម្មភាពផ្សេងៗ៖ (១) វាយតម្លៃការសិក្សាលម្អិតពីលទ្ធភាពសម្រាប់បង្កើតប្រព័ន្ធប្រឡាយបង្ហូរ (២)សាកល្បងប្រព័ន្ធស្រោចស្រពខ្នាតតូច និងប្រព័ន្ធបូមដោយថាមពលពន្លឺព្រះអាទិត្យ (៣) ការវាយតម្លៃសក្តានុពលថាមពលកកើតឡើងវិញ (៤) តំឡើងប្រព័ន្ធពន្លឺថាមពលព្រះអាទិត្យ និង (៥) ការបណ្តុះបណ្តាលសហគមន៍ផ្អែកលើទេសចរណ៍ សហគ្រាស និងការអភិវឌ្ឍមុខជំនួញខ្នាតតូច