ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុនៅសេដ្ឋកិច្ចក្រុងរបៀងខាងត្បូង បាត់ដំបង បាវិត អ្នកលឿង និងប៉ោយប៉ែត ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូងនៅមហាអនុតំបន់ទន្លេមេគង្គ
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្រុង និងបង្កើនភាពធន់នឹងអាកាសធាតុក្នុងក្រុង/ទីប្រជុំជន
លទ្ធផលរំពឹងទុក
- ការទទួលយក និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុង
- ការអនុវត្តការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រុងអាទិភាព
- ការពង្រឹងសមត្ថភាពស្ថាប័ន
ទីកន្លែង
បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង និងស្វាយរៀង
អ្នកទទួលផល
១៨៥ ៨២០នាក់ (ស្ត្រី ៩២ ៩១០នាក់)
វិធីសាស្រ្ត
- សាងសង់ និងស្តារឡើងវិញផ្លូវសុវត្ថិភាព ការគ្រប់គ្រងទឹកសំណល់ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់
- ផែនទីងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ការកែសម្រួលបទដ្ឋាន និងការអនុវត្តវិធានការបន្ស៊ាំ
- កសាងសមត្ថភាពដើម្បីការគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ