ផ្លូវធន់នឹងអាកាសធាតុក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងកំពង់ស្ពឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្លូវខេត្ត
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
សុវត្ថិភាព ភាពធន់នឹងអាកាសធាតុប្រសិទ្ធភាពការចំណាយ បណ្តាញផ្លូវដែលអាចប្រើប្រាស់បានគ្រប់រដូវកាលក្នុងខេត្តកសិកម្មគោលដៅ
លទ្ធផលរំពឹងទុក
- ការងារសំណង់សិល្បការ
- ការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវសាធារណៈ
- សុវត្ថិភាពផ្លូវ និងការការពារ
- គម្រោងផ្លូវថ្នល់ធន់នឹងអាកាសធាតុកើនឡើង តាមរយៈការរៀបចំផែនទីផ្លូវងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ការកែសម្រួលបទដ្ឋានសាងសង់ផ្លូវ ការអនុវត្តវិធានការបន្ស៊ាំផ្អែកលើជីវវិស្វកម្ម និងប្រព័ន្ធអេកូឡូស៊ីដទៃទៀតផ្អែកលើវិធានការបន្ស៊ាំ និងសកម្មភាពគ្រប់គ្រងការសង្រ្គោះបន្ទាន់
ទីកន្លែង
ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងកំពង់ស្ពឺ
អ្នកទទួលផល
២០០ ០០០នាក់ (ស្ត្រី ១១០ ០០នាក់)
វិធីសាស្រ្ត
- ការកែសម្រួលសំណង់សិល្បការដែលធន់នឹងអាកាសធាតុ៖ ការរៀបចំបទដ្ឋានស្រទាប់គ្រឹះផ្លូវ និងប្រឡាយស្នាមភ្លោះផ្លូវ ដើម្បីកាត់បន្ថយការហូរច្រោះ ប្រើប្រាស់សម្ភារៈសំណង់ដែលធន់នឹងអាកាសធាតុសម្រាប់ការសាងសង់ផ្លូវ ការប្រើប្រាស់វិស្វកម្មបៃតងដើម្បីរក្សាទឹកតាមទីជម្រាលបញ្ជៀសទឹកចេញពីផ្លូវ
- ការរៀបចំផែនទីភាពងាយរងគ្រោះផ្លូវ ពិនិត្យឡើងវិញ និងកែសម្រួលបទដ្ឋានសំណង់ផ្លូវ និងឯកសារណែនាំដើម្បីឱ្យកាន់តែមានភាពធន់នឹងអាកាសធាតុនិងការបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃផ្លូវ
- វិធានការជីវវិស្វកម្មដូចជាការដាំពូជរុក្ខជាតិដើម្បីស្តារឡើងវិញមុខងារប្រព័ន្ធអេកូឡូស៊ី
- ការដាក់បញ្ចូលប្រព័ន្ធស្តុកទឹកទុកដែលត្រូវបានគិតគូរក្នុងបទដ្ឋានសាងសង់ផ្លូវខេត្ត
- ប្រព័ន្ធគ្រប់គ្រងការសង្គ្រោះបន្ទាន់ផ្អែកលើសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង