ផ្លូវធន់នឹងអាកាសធាតុក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងកំពង់ស្ពឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្លូវខេត្ត

ជីវប្រវត្តិ

កម្ពុជា​​​ជា​​ប្រ​ទេស​​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ដែល​​ងាយ​​រង​​គ្រោះ​​ជាង​​គេ​​លើ​​ពិ​ភព​លោក​​​​ពី​​​ផល​​​ប៉ះ​ពាល់​​ការ​​​ប្រែ​​​ប្រួល​អា​​​កាស​​​ធាតុ​​។​ ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​ការ​​ប្រែ​​ប្រួល​​អា​​កាស​​ធាតុ​​ រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​​​កិច្ច​​​សហ​ការ​​ជា​​មួយ​​ដៃ​​គូ​​​អភិវឌ្ឍន៍​ កំ​ពុង​​អនុវត្ត​​កម្ម​​វិ​ធី​​​យុទ្ធ​​សា​ស្ត្រ​​សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ (​SPCR​)​ ​ដោយ​​គាំ​​ទ្រ​ថវិកា​​ពី​មូល​​និធិវិ​និ​​យោគ​​អា​កាស​​ធាតុ​។ កម្ម​វិ​​ធី​ SPCR ផ្តោត​​លើ​២​​គោល​​ដៅ​​ដើម្បី​​ជម្រុញ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​។ គោលដៅចំបងៗរួមមាន៖ ទីមួយ​គឺ​ដើម្បី​កសាង​ចំណេះ​ដឹង​អំពី​ផល​ប៉ះ​ពាល់​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​នៅ​កម្ពុជា និង​វិធី​សាស្ត្រ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​។ គោល​ដៅ​ទីពីរ​គឺ​កា​រវិ​និយោគ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី បច្ចេក​ទេស​ បច្ចេក​វិទ្យា​ទំនើប​ៗ និង​ការ​​អ​នុវត្ត​វិស្វ​កម្ម​សម្រាប់​​ភាព​ធន់​នឹង​អាកាសធាតុ។

គោលបំណងជារួម

សុវត្ថិភាព ភាពធន់នឹងអាកាសធាតុប្រសិទ្ធភាពការចំណាយ បណ្តាញផ្លូវដែលអាចប្រើប្រាស់បានគ្រប់រដូវកាលក្នុងខេត្តកសិកម្មគោលដៅ

លទ្ធផលរំពឹងទុក

  • ការងារសំណង់សិល្បការ
  • ការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវសាធារណៈ
  • សុវត្ថិភាពផ្លូវ និងការការពារ
  • គម្រោង​ផ្លូវ​ថ្នល់​​ធន់នឹងអាកាស​ធាតុកើន​ឡើង​ តាម​រយៈ​ការ​រៀប​ចំ​​ផែនទីផ្លូវងាយ​រង​គ្រោះ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ការ​កែ​សម្រួល​បទ​ដ្ឋានសាង​សង់ផ្លូវ ការ​អនុវត្តវិធានការ​បន្ស៊ាំ​​ផ្អែក​លើ​ជីវ​វិស្វកម្ម និង​ប្រព័ន្ធអេ​កូ​ឡូ​ស៊ី​ដទៃ​ទៀត​ផ្អែក​​​លើ​វិធាន​​ការ​បន្ស៊ាំ និង​​សកម្មភាព​​គ្រប់​គ្រងការសង្រ្គោះ​បន្ទាន់​

ទីកន្លែង

ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងកំពង់ស្ពឺ

អ្នកទទួលផល

២០០ ០០០នាក់ (ស្ត្រី ១១០ ០០នាក់)

វិធីសាស្រ្ត

  • ការកែសម្រួលសំណង់សិល្បការដែលធន់នឹងអាកាសធាតុ៖ ការរៀបចំបទដ្ឋានស្រទាប់គ្រឹះផ្លូវ និង​ប្រឡាយ​ស្នាម​ភ្លោះ​ផ្លូវ ដើម្បីកាត់បន្ថយការហូរច្រោះ ប្រើ​ប្រាស់​សម្ភារៈ​សំណង់​ដែល​ធន់នឹង​អាកាសធាតុ​សម្រាប់​ការ​សាង​សង់​ផ្លូវ ការ​ប្រើ​ប្រាស់​វិស្វកម្​មបៃតង​ដើម្បីរក្សាទឹកតាមទីជម្រាលបញ្ជៀសទឹកចេញពីផ្លូវ
  • ការរៀបចំផែនទីភាពងាយរងគ្រោះផ្លូវ ពិនិត្យឡើងវិញ និង​​កែសម្រួលបទដ្ឋានសំណង់ផ្លូវ និង​ឯកសារ​ណែនាំ​ដើម្បី​ឱ្យ​កាន់​តែមានភាពធន់នឹងអាកាសធាតុនិងការបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃផ្លូវ
  • វិធានការជីវវិស្វកម្មដូចជាការដាំពូជរុក្ខជាតិដើម្បីស្តារឡើងវិញមុខងារប្រព័ន្ធអេកូឡូស៊ី
  • ការដាក់បញ្ចូលប្រព័ន្ធស្តុកទឹកទុកដែលត្រូវបានគិតគូរក្នុងបទដ្ឋានសាងសង់ផ្លូវខេត្ត 
  • ប្រព័ន្ធគ្រប់គ្រងការសង្គ្រោះបន្ទាន់ផ្អែកលើសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង