ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធន់នឹងទឹកជំនន់នៅក្រុងពោធិ៍សាត់ និង ក្រុងកំពង់ឆ្នាំង ជាផ្នែកមួយនៃគម្រោងកែលម្អបរិស្ថានក្រុងនៅបឹងទន្លេសាប
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
ធ្វើឱ្យប្រសើរឡើងសេវាកម្មក្រុងនិងបង្កើនភាពធន់នឹងអាកាសធាតុ
លទ្ធផលរំពឹងទុក
- ការកែលម្អបរិស្ថានទីក្រុងខេត្តកំពង់ឆ្នាំង
- ការកែលម្អបរិស្ថានទីក្រុងខេត្តពោធិ៍សាត់
- ការគៀងគរសហគមន៍ និងការកែលម្អបរិស្ថាន
- ពង្រឹងការសម្របសម្រួលវិស័យ និងគាំទ្រប្រតិបត្តិការរបស់ក្រសួង
ទីកន្លែង
ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង
អ្នកទទួលផល
៩០ ០០០នាក់ (ស្ត្រី ៤៦ ០០០នាក់)
Approach
- ការពារទឹកជំនន់តាមរយៈការសាងសង់ និងថែទាំច្រាំង ការគ្រប់គ្រងសំណល់រឹង និងការសាងសង់ផ្លូវក្នុងខេត្តកំពង់ឆ្នាំង
- ធ្វើឱ្យប្រសើរឡើងប្រព័ន្ធបង្ហូរទឹក ការការពារច្រាំងទន្លេ និងការគ្រប់គ្រងសំណល់រឹងក្នុងខេត្តពោធិ៍សាត់
- ការគៀងគរសហគមន៍ និងការកែលម្អបរិស្ថាន តាមរយៈការធ្វើឱ្យប្រសើរឡើងអនាម័យតាមផ្ទះ ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងការប្រែប្រួលអាកាសធាតុ និងអនាម័យ និង ការអនុវត្តសកម្មភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ខ្នាតតូចក្នុងការកំណត់ភាពក្រីក្រ និងតំបន់ងាយរងគ្រោះ រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្ន
- គាំទ្រការសម្របសម្រួលនិងប្រតិបត្តិការដើម្បីបង្កើតផែនការសម្រាប់ការបន្សាំុនឹងការប្រែប្រួលអាកាសធាតុនៅក្រុងជុំវិញបឹងទន្លេសាប