ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (TA 8179)

ជីវប្រវត្តិ

កម្ពុជា​​​ជា​​ប្រ​ទេស​​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ដែល​​ងាយ​​រង​​គ្រោះ​​ជាង​​គេ​​លើ​​ពិ​ភព​លោក​​​​ពី​​​ផល​​​ប៉ះ​ពាល់​​ការ​​​ប្រែ​​​ប្រួល​អា​​​កាស​​​ធាតុ​​។​ ជា​​ផ្នែក​​មួយ​​នៃ​​ការ​​ឆ្លើយ​​តប​​នឹង​​ការ​​ប្រែ​​ប្រួល​​អា​​កាស​​ធាតុ​​ រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​​​កិច្ច​​​សហ​ការ​​ជា​​មួយ​​ដៃ​​គូ​​​អភិវឌ្ឍន៍​ កំ​ពុង​​អនុវត្ត​​កម្ម​​វិ​ធី​​​យុទ្ធ​​សា​ស្ត្រ​​សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ (​SPCR​)​ ​ដោយ​​គាំ​​ទ្រ​ថវិកា​​ពី​មូល​​និធិវិ​និ​​យោគ​​អា​កាស​​ធាតុ​។ កម្ម​វិ​​ធី​ SPCR ផ្តោត​​លើ​២​​គោល​​ដៅ​​ដើម្បី​​ជម្រុញ​​ភាព​​ធន់​​នឹង​អាកាស​ធាតុ​។ គោលដៅចំបងៗរួមមាន៖ ទីមួយ​គឺ​ដើម្បី​កសាង​ចំណេះ​ដឹង​អំពី​ផល​ប៉ះ​ពាល់​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​នៅ​កម្ពុជា និង​វិធី​សាស្ត្រ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​អភិវឌ្ឍ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​​។ គោល​ដៅ​ទីពីរ​គឺ​កា​រវិ​និយោគ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី បច្ចេក​ទេស​ បច្ចេក​វិទ្យា​ទំនើប​ៗ និង​ការ​​អ​នុវត្ត​វិស្វ​កម្ម​សម្រាប់​​ភាព​ធន់​នឹង​អាកាសធាតុ។

គោលបំណងជារួម

ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេស ដើម្បីបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍

លទ្ធផលរំពឹងទុក

  • ពង្រឹង​ការ​សម្រប​សម្រួល​កម្ម​វិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ ការគាំទ្របច្ចេកទេស​ និង​សមត្ថភាព​ដើម្បី​បញ្ជ្រាប​ភាព​ធន់នឹង​អាកាស​ធាតុ​ទៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍
  • សិក្សាលម្អិតពីលទ្ធភាពគម្រោងបន្ស៊ាំដែលបានត្រូវជ្រើសរើស
  • បង្កើត​យន្ត​ការ​គាំសង្គម​ស៊ី​វិល និង​ពង្រឹង​សមត្ថភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល និង អង្គការ​សង្គម​ស៊ីវិល​ដើម្បី​បញ្ជ្រាបការ​បន្ស៊ាំនឹង​ការ​ប្រែប្រួលអា​កាធាតុ និង​ការ​កាត់​បន្ថយហា​និ​ភ័យ​​គ្រោះ​មហន្តរាយទៅ​ក្នុង​ប្រតិបត្តិ​ការ​
  • បង្កើត​ឯកសារចំណេះដឹងការបន្ស៊ាំត្រូវបានបង្កើតឡើង និង ផ្សព្វផ្សាយ

ទីកន្លែង

២៥ រាជធានី-ខេត្ត នៅប្រទេសកម្ពុជា

អ្នកទទួលផល

៣៥០ ០០០នាក់ (១៧៩ ៩០០នាក់)

Approach

  • រៀបចំកិច្ចប្រជុំសម្របសម្រួលទៀងទាត់ដើម្បីធ្វើឱ្យប្រសើរឡើង​ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (នៅថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ)
  • បង្កើតទិន្នន័យគាំទ្រហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងហានិភ័យការប្រែប្រួលអាកាសធាតុ
  • ប្រើប្រាស់​ឧបករណ៍​ជ្រើស​រើស​ហា​និភ័យ​អាកាស​ធាតុ វាយ​​តម្លៃភាព​ងាយ​រង​គ្រោះ​សម្រាប់គម្រោង​សំខាន់​ៗ និង​ដាក់​បញ្ចូល​ការ​គ្រប់គ្រង​ហានិភ័យ​​អាកាស​ធាតុទៅ​ក្នុងគោល​ការណ៍ណែ​នាំ និង​បទ​ដ្ឋាន​ស្តង់ដារ​ហេដ្ឋារចនា​សម្ព័ន្ធ
  • រៀបចំផែនការបន្ស៊ាំនៅកម្រិតឃុំ និងស្រុក និង​ដាក់​បញ្ចូល​ផែន​ការ​អភិវឌ្ឍន៍ឃុំ
  • បង្ហាញ​ការច្នៃកញ្ចប់ថវិកាសម្រាប់គាំទ្រការអភិវឌ្ឍភាពធន់នឹងអាកាសធាតុនៅថ្នាក់ក្រោមជាតិ
  • កែសម្រួលផែនការមេយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
  • សិក្សាលម្អិតពីលទ្ធភាពសម្រាប់គម្រោងបន្សុំាក្នុងវិស័យ​សំខាន់​ៗ
  • កំណត់សូចនាករសម្រាប់ការតាមដានប្រសិទ្ធភាពនៃការបន្ស៊ាំ
  • កំណត់គម្រោងដើម្បីបង្កើនភាពធន់នឹងអាកាសធាតុដល់ក្រុមងាយរងគ្រោះ រួមទាំងស្ត្រី
  • បង្កើន​សមត្ថភាព​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ និង​សង្គម​ស៊ីវិល​ដើម្បី​បញ្ជ្រាប​ការ​បន្ស៊ាំ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ទៅ​ក្នុង​ប្រតិ​បត្តិការ
  • បង្កើត​ប្រព័ន្ធ​ព័ត៌មាន​គ្រប់​គ្រង​ចំណេះ​ដឹង​ដើម្បី​ប្រមូល​ រក្សា និង​ផលិតឯកសារចំណេះដឹងនានាពាក់ព័ន្ធការបន្ស៊ាំ
  • ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការបន្ស៊ាំ
  • ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយដាក់បញ្ចូលចំណេះដឹងការបន្ស៊ាំ
  • អនុវត្ត​គម្រោង​បន្ស៊ាំ​សាក​ល្បង​ដែ​ល​គិត​គូរ​ពី​យេន​ឌ័រ​