ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (TA 8179)
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេស ដើម្បីបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍
លទ្ធផលរំពឹងទុក
- ពង្រឹងការសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ការគាំទ្របច្ចេកទេស និងសមត្ថភាពដើម្បីបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍
- សិក្សាលម្អិតពីលទ្ធភាពគម្រោងបន្ស៊ាំដែលបានត្រូវជ្រើសរើស
- បង្កើតយន្តការគាំសង្គមស៊ីវិល និងពង្រឹងសមត្ថភាពអង្គការមិនមែនរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលដើម្បីបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងប្រតិបត្តិការ
- បង្កើតឯកសារចំណេះដឹងការបន្ស៊ាំត្រូវបានបង្កើតឡើង និង ផ្សព្វផ្សាយ
ទីកន្លែង
២៥ រាជធានី-ខេត្ត នៅប្រទេសកម្ពុជា
អ្នកទទួលផល
៣៥០ ០០០នាក់ (១៧៩ ៩០០នាក់)
Approach
- រៀបចំកិច្ចប្រជុំសម្របសម្រួលទៀងទាត់ដើម្បីធ្វើឱ្យប្រសើរឡើងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)
- បង្កើតទិន្នន័យគាំទ្រហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងហានិភ័យការប្រែប្រួលអាកាសធាតុ
- ប្រើប្រាស់ឧបករណ៍ជ្រើសរើសហានិភ័យអាកាសធាតុ វាយតម្លៃភាពងាយរងគ្រោះសម្រាប់គម្រោងសំខាន់ៗ និងដាក់បញ្ចូលការគ្រប់គ្រងហានិភ័យអាកាសធាតុទៅក្នុងគោលការណ៍ណែនាំ និងបទដ្ឋានស្តង់ដារហេដ្ឋារចនាសម្ព័ន្ធ
- រៀបចំផែនការបន្ស៊ាំនៅកម្រិតឃុំ និងស្រុក និងដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឃុំ
- បង្ហាញការច្នៃកញ្ចប់ថវិកាសម្រាប់គាំទ្រការអភិវឌ្ឍភាពធន់នឹងអាកាសធាតុនៅថ្នាក់ក្រោមជាតិ
- កែសម្រួលផែនការមេយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
- សិក្សាលម្អិតពីលទ្ធភាពសម្រាប់គម្រោងបន្សុំាក្នុងវិស័យសំខាន់ៗ
- កំណត់សូចនាករសម្រាប់ការតាមដានប្រសិទ្ធភាពនៃការបន្ស៊ាំ
- កំណត់គម្រោងដើម្បីបង្កើនភាពធន់នឹងអាកាសធាតុដល់ក្រុមងាយរងគ្រោះ រួមទាំងស្ត្រី
- បង្កើនសមត្ថភាពអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីបញ្ជ្រាបការបន្ស៊ាំ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងប្រតិបត្តិការ
- បង្កើតប្រព័ន្ធព័ត៌មានគ្រប់គ្រងចំណេះដឹងដើម្បីប្រមូល រក្សា និងផលិតឯកសារចំណេះដឹងនានាពាក់ព័ន្ធការបន្ស៊ាំ
- ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការបន្ស៊ាំ
- ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយដាក់បញ្ចូលចំណេះដឹងការបន្ស៊ាំ
- អនុវត្តគម្រោងបន្ស៊ាំសាកល្បងដែលគិតគូរពីយេនឌ័រ